30 C
Phnom Penh
Saturday, June 25, 2022

ព្រឹទ្ធសភា-រាជបណ្ឌិត្យសភាកម្ពុជាចុះអនុស្សារណៈយោគយល់លើកិច្ចសហការជំរុញការអភិវឌ្ឍធនធានមនុស្ស

ភ្នំពេញ៖ លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគ យល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរាជបណ្ឌិត្យសភាកម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក អ៊ុ សារឹទ្ធ អគ្គ លេខាធិការព្រឹទ្ធសភា និងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីអនុវត្តសកម្មភាពរួមគ្នា ដែលមានជាអាទិ៍ដូចជា៖ ១.សហការរៀបចំ និងគ្រប់គ្រងវគ្គបណ្តុះបណ្តាល សិក្ខាសាលា ឬពិធីជួបប្រជុំនានាដែលពាក់ព័ន្ធ។ ២.ចែករំលែកគ្នានូវព័ត៌មានពាក់ព័ន្ធ ទិន្នន័យស្រាវជ្រាវ និងឯកសារស្រាវជ្រាវ។ ៣.រៀបចំការសិក្សាស្រាវជ្រាវរួមគ្នា លើប្រធានបទពាក់ព័ន្ធដែលបានឯកភាពគ្នា៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត