ខេត្តកំពង់ឆ្នាំង៖ នៅក្នុងព្រឹត្តិការណ៍បុណ្យអុំទូកនៅខេត្តកំពង់ឆ្នាំងជាថ្ងៃទី ២នៃពិធីបុណ្យ ត្រូវនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវឯកឧត្តម សាន់ យូ អភិបាលរងខេត្តបានអញ្ជើញដឹកនាំក្រុមជិះកង់ ចំនួន៣ក្រុម ជិះក្នុងភូមិសាស្ត្រ ក្នុងទីរួមខេត្ត និងឆ្លងទៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។


នៅមុនពេលចេញដំណើរ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាការជិះកង់នៅថ្ងៃនេះគឺចង់បង្ហាញពីវិស័យកីឡា សម្រាប់សុខភាព ដល់រាងកាយ ភាពស្និទ្ធស្នាល សាមគ្គីភាព លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង ស្របតាមពាក្យស្លោកកីឡានាំមកនូវសុខភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការ។


ចំពោះក្រុមយុវជនដែលបានចូលរួមនាពេលនេះមានចំនួន ៣ ក្រុមគឺក្រុមកង់យុវជនយុទ្ធសែន ក្រុមកង់តាក់ស៊ី និងក្រុមកង់ខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួមប្រមាណ៣០០នាក់ ដែលជិះចេញពីសាលាខេត្តកំពង់ឆ្នាំងឆ្ពោះទៅកាន់វិមានឯករាជ្យ និងបន្តទៅភូមិទួលក្រឡាញ់ រួចបត់ទៅភូមិអណ្ដូងឫស្សី ស្រុករលាបៀរ រួចត្រឡប់មកផ្សារក្រោមវិញ បើគិតជាចម្ងាយផ្លូវមានប៉ុន្មាន២០គីឡូម៉ែត្រ។
គួរបញ្ជាក់ផងដែរថាក្រោយបញ្ចប់នៃការជិះកង់ក្រុមកង់បាននាំគ្នាមករាំលេង យ៉ាងសប្បាយរីករាយនៅតំបន់ត្រជាក់មុនពេលបែកត្រឡប់ទៅផ្ទះវិញនិងត្រៀមចូលរួមអុំទូកនៅវេលាម៉ោង ១រសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ៕




















ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News