32 C
Phnom Penh
Monday, September 9, 2024

ព្រឹកនេះលោក សុន ឆ័យ ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញជាលើកទី២ តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញជាលើកទី២ តាមបណ្តឹងរបស់លោក គី តិច មេធាវីតំណាងឱ្យគណបក្សប្រជាជនកម្ពុជា។ ក្នុងបណ្តឹងនោះដែរ បានគូសរំលេចនូវពាក្យសម្តីមួយចំនួនរបស់លោក សុន ឆ័យ ពេលផ្តល់បទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានអនឡាញមួយចំនួន។

សម្តីក្នុងបទសម្ភាសន៍ទាំងនោះ ត្រូវបានលោកមេធាវី គី តិច ចាត់ទុកជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត, ជាការផ្តល់ព័ត៌មានក្លែងក្លែង ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរធ្ងរ ដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត។

ក្រៅពីចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមបណ្តឹងរបស់គណបក្សប្រជាជននៅព្រឹកនេះ លោក សុន ឆ័យ ក៏ធ្លាប់បានចូលបំភ្លឺម្តងហើយជូនតុលាការកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ។

ពាក់ពន្ធ័បណ្តឹងទាំ២ដែលលោក សុន ឆៃ កំពុងប្រឈមមុខច្បាប់នោះ សំណុំរឿងកំពុងស្ថិតក្នុងចំណាត់ការ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងពាក្យបណ្តឹងដែលបានដាក់ចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក គី តិច មេធាវីតំណាងឱ្យគណបក្សប្រជាជនកម្ពុជា បានគូសរំលេចនូវពាក្យសម្តីមួយចំនួនរបស់លោក សុន ឆ័យ ក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានមួយចំនួន។ សម្តីក្នុងបទសម្ភាសន៍ទាំងនោះ ត្រូវបានលោកមេធាវី ចាត់ទុកជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត, ជាការផ្តល់ព័ត៌មានក្លែងក្លែង ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរធ្ងរ ដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត។

លោកមេធាវី គី តិច បានស្នើសុំឱ្យព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ សុន ឆ័យ តាមបញ្ញត្តិច្បាប់ និងទាមទារសងសំណងជំងឺចិត្តនៃការខូចខាតជូនគណបក្សប្រជាជនកម្ពុជា ១លានដុល្លារអាមេរិក៕
ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img