26 C
Phnom Penh
Saturday, October 1, 2022

ព័ត៌មានអន្ដរជាតិម៉ុលដាវី កំពុងភ័យខ្លាំងថា រុស្ស៊ី នឹងលុកលុយខ្លួន បន្ទាប់ពី អ៊ុយក្រែន

នាយករដ្ឋមន្ត្រី ម៉ុលដាវី បាននិយាយថា លោកស្រីព្រួយបារម្ភយ៉ាងខ្លាំងថា រុស្ស៊ីនឹងលុកលុយប្រទេសរបស់លោកស្រីនៅពេលក្រោយ ហើយព្រមានថា គ្មានប្រទេសណាមានសុវត្ថិភាពពីលោក វ្ល៉ាឌីមៀរ ពូទីន ទេ។

ការព្រមានរបស់លោកស្រី Natalia Gavrilita បានកើតឡើង បន្ទាប់ពីកងកម្លាំងរបស់ទីក្រុងមូស្គូ បានសម្រុកចូលភាគខាងត្បូង និងខាងកើតប្រទេសអ៊ុយក្រែន នៅជិតព្រំដែនម៉ុលដាវី-អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

លោកស្រីនិយាយថា “ពួកយើងមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសការដែលដឹងថា កងទ័ពស្ថិតនៅលើទឹកដីនៃតំបន់ផ្តាច់ខ្លួន Transnistria។ យើង​កំពុង​ធ្វើ​គ្រប់​យ៉ាង តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព និង​ដើម្បី​ធានា​ថា​ ការ​ប្រយុទ្ធ​គ្នា នឹង​មិនរីកកាន់តែធំឡើយ”។

នាយករដ្ឋមន្ត្រី ម៉ុលដាវី លោកស្រី Natalia Gavrilita
ដោយមានប្រជាជនត្រឹមតែ២.៥លាននាក់, ម៉ុលដាវី គឺជាប្រទេសតូចមួយ ជាពិសេសបើប្រៀបធៀបទៅនឹងអ្នកជិតខាងគឺអ៊ុយក្រែន ដែលមានប្រជាជនជាង ៤០ លាននាក់ មុនការលុកលុយរបស់លោក ពូទីន បានចាប់ផ្តើមនៅថ្ងៃទី២៤ខែកុម្ភៈ។

ទំហំផ្ទៃដី និងចំនួនប្រជាជនដ៏ច្រើនរបស់អ៊ុយក្រែន អាចឲ្យខ្លួនទប់ទល់យ៉ាងខ្លាំងក្លា ប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី ដែលធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។

ដូចច្នេះហើយ ប្រទេសមួយដូចជា ម៉ុលដាវី ដែលមានអព្យាក្រិត្យរដ្ឋធម្មនុញ្ញ និងមិនមែនជាសមាជិកណាតូនោះ គឺពិតជាពិបាកបំផុត ក្នុងការការពារខ្លួន។

ម៉ុលដាវី គឺជាផ្នែកមួយនៃសហភាពសូវៀតរហូតដល់ឆ្នាំ ១៩៩១ នៅពេល ខ្លួនបានបំបែកចេញពីប្លុកកុម្មុយនិស្តដែលត្រូវបានរំលាយ។

តាំង​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន​​ចាប់​ផ្តើម​មក ម៉ុលដាវី ​បាន​ផ្តល់​ជម្រក​ដល់​ជន​ភៀស​ខ្លួន​អ៊ុយក្រែន​ប្រហែល​កន្លះ​លាន​នាក់។

ការភ័យខ្លាចថា រុស្សីអាចធ្វើប្រតិបត្តិការហួសពីអ៊ុយក្រែន ត្រូវបានលើកឡើងក្នុងខែមីនា នៅពេលដែលសម្ព័ន្ធមិត្តលោកពូទីន និងប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានបង្ហាញនៅក្នុងរូបថតផែនទីសមរភូមិលេចធ្លាយមួយ ដោយចង្អុលដាក់ប្រទេសម៉ុលដាវី៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត