30 C
Phnom Penh
Saturday, October 1, 2022

ព័ត៌មានបឋម ៖ កើតមានអំពើហិង្សា នៅកាស៊ីណូមួយកន្លែងនៅស្រុកកោះធំ តែមិនទាន់ដឹងមូលហេតុ

នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ មានករណីអំពើហិង្សាមួយបានកើត ដោយគេឃើញមានមនុស្សរត់ចេញពីអគារមួយកន្លែងជាច្រើននាក់ ដោយអ្នកខ្លះមានកាន់ដំបងផងដែរ។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងកាស៊ីណូដំរី ២ តំបន់ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល។

ប្រភពព័ត៌មានបឋម បានឱ្យដឹងថា ករណីនេះ កើតឡើងដោយសារតែមានការរក្សាទុកមនុស្សមួយក្រុម ក្នុងកាស៊ីណូមួយកន្លែង ដោយពីដំបូងមានការភូតកុហកថា ជ្រើសរើសបុគ្គលិកទៅធ្វើការនៅកាស៊ីណូខេត្តព្រះសីហនុ តែបែរជាយកពួកគេទៅទុកនៅតំបន់ជ្រៃធំទៅវិញ។ រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃព្រហស្បត្តិ៍នេះ មានការប្រទាញប្រទុងគ្នា រហូតកើតមានអំពើហិង្សា និងមានមនុស្សសំរុករត់ចេញមកក្រៅជាច្រើននាក់ ហើយខ្លះទៀតក៏រត់ចូលទឹកថែមទៀត។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់យ៉ាងខ្លីថា ករណីនេះ លោកមិនទាន់ដឹងមូលហេតុនៅឡើយទេ ដោយលោកកំពុងឱ្យមន្ត្រីជំនាញសាកសួរជាមួយក្រុមហ៊ុន៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត