30 C
Phnom Penh
Saturday, October 1, 2022

ព័ត៌មានទី២
ផ្អើលប្រជាពលរដ្ឋជាច្រើននាក់ផ្ទុះការតវ៉ាពាក់ពន្ធ័នឹងករណីរឿងដីធ្លីនៅឃុំស្វាយចេក ស្រុករំដួល

ខេត្ដស្វាយរៀង៖ ប្រជាពលរដ្ឋមកពីភូមិច្រកស្គរនិងភូមិកណ្ដាល ឃុំស្វាយចេក ជាច្រើននាក់បានផ្ទុះការតវ៉ាពាក់ពន្ធ័នឹងករណីរឿងដីធ្លីនៅសាលាឃុំស្វាយចេក ស្ថិតនៅឃុំស្វាយចេក ស្រុករំដួល ខេត្ដស្វាយរៀង។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃ ទី១៣ ខែសីហា ឆ្នាំ២០២២។

យោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋបានរៀបរាប់ឱ្យសារព័ត៌មានយើងដឹងថា មានក្រុមឈ្មួញមកទិញដីរបស់ពួកគាត់ក្នុងមួយហិកតាតម្លៃ១៥០០០ដុល្លា នៅក្បែរដីព្រែកទន្លេវ៉ៃគោ(អាងទឹកទន្លេវ៉ៃគោ)មានប្រជាពលរដ្ឋខ្លះបានលក់ទៅឱ្យក្រុមឈ្មួញនិងប្រជាពលរដ្ឋខ្លះទៀតមិនព្រមលក់ ។

ប្រជាពលរដ្ឋបានរៀបរាប់ បន្ដថាក្រុមដើរគៀងគរប្រពលរដ្ឋឱ្យលក់ដីឱ្យក្រុមហ៊ុនរបស់ខ្លួនដែលមានឈ្មោះវុធ និងខេមរា ហើយក៍បានដើរគំរាមប្រជាពលរដ្ឋថាប្រសិន បើក្រុមហ៊ុនត្រូវការដីហើយបើមិនលក់គឺក្រុមហ៊ុនវាស់យកតែម្ដងដោយគ្មានសំណងអ្វីទាំងអស់ ហើយ ដីណាដែលមិនលក់នោះខាងក្រុមហ៊ុនបិតផ្លូវតែម្ដងហើយមិនឱ្យធ្វើអ្វីនោះទេ ម្យ៉ាងវិញទៀតនោះការវាស់ដីគឺទឹកឡើងដល់ត្រឹមណាគឺវាស់ត្រឹមមាត់ទឹកបន្ដទៅទៀតចំនួន១០០ម៉ែតយកតែម្ដងធ្វើឱ្យប៉ះពាល់ដីប្រជាពលរដ្ឋជាច្រើនគ្រួសារដែលពួកកាន់កាប់យួរណាស់ហើយព្រមទាំងមានបង្កាន់ដៃរៀងៗខ្លួនទៀតទើបប្រជាពលរដ្ឋក្ដៅក្រហាយមិនសប្បាយចិត្ត ផ្ទុះការតវ៉ានៅសាលាឃុំបែបនេះគឺដើម្បីឱ្យអាជ្ញាធរមេត្តាជួយដោះស្រាយរឿងពាក់ព័ន្ធករណីរឿងដីធ្លីនេះ។

ជុំវិញករណីប្រជាពលរដ្ឋលើកឡើងនេះដែរ លោកមេឃុំស្វាយចេកបានប្រាប់មកអង្គភាពសារព័ត៌មានយើងថាលោកមិនស្គាល់ក្រុមហ៊ុនឈ្មោះថាអ្វីនោះទេ គ្រាន់តែដឹងថាគេបរៀបចំរោងចក្រតំឡើងសូឡា មួយវិញទៀតមិនដូចអ្វីដែលពលរដ្ឋលើកឡើងនោះទេគ្មានអ្នកណាយកដីរបស់ពួកគាត់នោះទេ ដោយគេកំណត់១០០ម៉ែតយក តែដីចំណីអាងទឹកទន្លេវ៉ៃគោដោយពលរដ្ឋមួយចំនួនមិនបានលក់ដូរនឹងគេទើបផ្ទុះរឿងបែបនេះទៅ ហើយប្រជាពលរដ្ឋនិយាយពន្លើសដើម្បីឱ្យសារព័ត៌មានបានចុះល្បី។

លោកបានបន្ដថាចំពោះករណីឈ្មោះវុធនិងខេមរាលោកបានអះអាងថា មិនបានដើរគំរាមប្រជាពលរដ្ឋដូចការលើកឡើងរបស់ប្រជាពលរដ្ឋនោះទេនៅក្នុងការរៀបចំដីឱ្យក្រុមហ៊ុននោះគឺលោកបានហៅប្រជាពលរដ្ឋមកប្រជុំហើយ។

ចំពោះលោកម៉ីណារ៉េត អនុប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលស្រុករំដួល បានប្រាប់ មកអង្គភាពសារព័ត៌មានយើងថាចំពោះដីអាងទឹកទន្លេវ៉ៃគោមានទីតាំងខាងលើនេះលោកបានចុះវាស់មិនប៉ះពាល់ដល់ដីប្រជាពលរដ្ឋនោះទេ ហើយអ្វីដែលថាយកដីទៅមុខចំនួន ១០០ ម៉ែត្រនោះ គឺជារឿងរបស់ក្រុមហ៊ុនលោកមិនបានដឹងនោះទេ។

ចំណែកឯលោក សុខា រ៉ាម អភិបាលស្រុករំដួល បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា លោកមិនទាន់ដឹងនោះទេដោយលោកជាប់ប្រជុំនៅភ្នំពេញបើតាមករណីនឹងលោកមេឃុំបានរាយការណ៍មកថាក្រុមហ៊ុនគ្រាន់តែគ្រោងទេអ្នកណាលក់ក៍លក់ទៅអ្នកណាមិនចង់លក់ក៍ហីទៅ ប្រជាពលរដ្ឋពួកគាត់ចង់ឱ្យទិញដល់មាត់ទឹក ដីរបស់គាត់ធ្លាប់អាស្រ័យផលតែខាងក្រុមហ៊ុនគេមិនទិញនោះទេដោយចេញពីមាត់ទឹក ១០០ ម៉ែត្រទើបក្រុមហ៊ុនទិញ ប្រជាពលរដ្ឋគាត់ចង់លក់ជារឿងរបស់ពួកគាត់ នេះជាដំណឹងដែលលោកទទួលបានក្រៅផ្លូវការលោកកំពុងឱ្យមេឃុំដោះស្រាយហើយ ចំពោះដីចំណីព្រែកគ្មានអ្នកយកបាននោះទេបើពលរដ្ឋគាត់អាស្រ័យផលក៍អាស្រ័យផលទៅព្រោះថាដីហ្នឹងលក់មិនបាននោះទេ។ លោកបានបន្ដថាចំពោះរឿងដែលថាពលរដ្ឋមិនព្រមលក់នោះខាងក្រុមហ៊ុនព័ទ្ធយកដីគឺមិនអាចទៅរួចនោះទេ។

ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាចុះពិនិត្យរឿងរ៉ាវដែលបងប្អូនប្រជាពលរដ្ឋលើកឡើងខាងលើនេះផង បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកឯកឧត្តមម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ឯកឧត្ដមតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំថា ឯកឧត្តមនឹងដោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាកនេះ។

ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងនឹងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បន្ថែមពីអាជ្ញាធរ ឬសម៉ីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យពលរដ្ឋអស់ការមន្ទិលសង្ស័យ៕

ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត