33 C
Phnom Penh
Sunday, September 24, 2023

ពេលនេះ រុស្ស៊ី បញ្ជាក់ថា គោលដៅធំរបស់ទីក្រុង មូស្គូ គឺផ្តួលរំលំលោក Zelensky

អ្នកការទូតកំពូលរបស់ប្រទេសរុស្ស៊ីបាននិយាយថា គោលដៅធំរបស់ទីក្រុងមូស្គូ គឺផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky។

ការកត់សម្គាល់របស់រដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov បានធ្វើឡើង ចំពេលកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ក្នុងការចាប់ផ្តើមនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្រខ្មៅរបស់ខ្លួនឡើងវិញ ដែលនឹងជួយសម្រាលវិបត្តិស្បៀងអាហារពិភពលោក ក្រោមកិច្ចព្រមព្រៀងថ្មីមួយដែលត្រូវបានធ្វើតេស្តដោយការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Odesa កាលពីចុងសប្តាហ៍។

ថ្លែងទៅកាន់បេសកជនក្នុងកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យទី២៤ខែកក្កដា លោក Lavrov និយាយថា ទីក្រុងមូស្គូ បានប្តេជ្ញាចិត្តដើម្បីជួយប្រជាជនអ៊ុយក្រែន រំដោះខ្លួនចេញពីបន្ទុកនៃរបបដែលមិនអាចទទួលយកបានទាំងស្រុងនេះ។

រដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov
លោក Lavrov បានចោទប្រកាន់ទីក្រុង កៀវ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ពួកគេ ពីការឃោសនាបំផ្លើស ដែលមានបំណងបញ្ជាក់ថា អ៊ុយក្រែនក្លាយជាសត្រូវពេញមូយជីវិតរបស់រុស្ស៊ី។

លោកនិយាយថា “ប្រជាជនរុស្ស៊ី និងអ៊ុយក្រែននឹងបន្តរស់នៅជាមួយគ្នា យើងពិតជានឹងជួយប្រជាជនអ៊ុយក្រែនឲ្យកម្ចាត់របបនេះ ដែលពិតជាប្រឆាំងនឹងប្រជាជន និងប្រឆាំងប្រវត្តិសាស្ត្រ”។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក Lavrov គឺផ្ទុយស្រឡះពីជំហររបស់វិមានក្រឹមឡាំងនៅដើមសង្រ្គាម ពេលដែលមន្ត្រីរុស្ស៊ីបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ពួកគេមិនស្វែងរកការផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Zelensky នោះទេ៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_img

អានបន្ត

spot_img
spot_img