លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ កំពុងកើនឡើង ប៉ុន្តែបានទទូចថា រុស្ស៊ីមិន ឆ្កួតទៅបាញ់អាវុធនុយក្លេអ៊ែររបស់ខ្លួន មុននោះទេ។
លោក វ្ល៉ាឌីមៀរ ពូទីន
ប្រធានាធិបតីរុស្ស៊ីរូបនេះបានលើកឡើងថា ប្រទេសរបស់លោក នឹងប្រើអាវុធប្រល័យលោក តែក្នុងលក្ខខណ្ឌដើម្បីឆ្លើយតបទៅនឹងការវាយប្រហារមួយប៉ុណ្ណោះ។
សមត្ថភាពរបស់រុស្ស៊ី ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ បានស្ថិតនៅក្រោមការពិនិត្យមើលកាន់តែខ្លាំង ចាប់តាំងពីប្រទេសនេះ បើកការវាយលុកអ៊ុយក្រែនក្នុងខែកុម្ភៈ។


នៅពេលនិយាយអំពីអនាគតនៃសង្គ្រាមនុយក្លេអ៊ែរ លោក ពូទីន បានព្រមានតាមរយៈវីដេអូចេញពីទីក្រុងមូស្គូថា “ការគំរាមកំហែងបែបនេះកំពុងកើនឡើង ការលាក់បាំងវានឹងជារឿងខុសឆ្គង”។
ប៉ុន្តែលោកបានអះអាងថា រុស្ស៊ីនឹងមិនស្ថិតក្នុងកាលៈទេសៈប្រើប្រាស់សព្វាវុធបែបនេះមុនគេឡើយ ហើយនឹងមិនគំរាមកំហែងនរណាម្នាក់ជាមួយអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។ លោកបន្តថា “យើងមិនបានឆ្កួតទេ យើងដឹងថាអាវុធនុយក្លេអ៊ែរជាអ្វី”។
ស្របពេលជាមួយគ្នានោះ លោកពូទីនក៏បានអួតផងដែរថា រុស្ស៊ីមានអាវុធនុយក្លេអ៊ែរទំនើប និងជឿនលឿនបំផុតលើពិភពលោក៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News