26 C
Phnom Penh
Sunday, September 24, 2023

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងជួយជំរុញសេដ្ឋកិច្ច

កម្ពុជានឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដូចជាការដឹកជញ្ជូនបានកាន់តែលឿន និងសន្សំសំចៃ។

ទស្សនវិស័យនេះត្រូវបានចែករំលែកដោយបណ្ឌិត គី សេរីវឌ្ឍន៍ នាយកវិទ្យាស្ថានសិក្សាចិន និងជាសេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា។

ផ្លូវល្បឿនលឿននេះតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅក្នុងខេត្តព្រះសីហនុ ដែលធ្វើឱ្យវាកាន់តែងាយស្រួល និងឆាប់រហ័សក្នុងការផ្ទេរទំនិញទៅកាន់ខេត្តជាប់មាត់សមុទ្រផ្សេងទៀតដូចជាខេត្តកំពត កែប និងខេត្តកោះកុង។

លោកបានបន្ថែមថា ខេត្តនៅតាមបណ្តោយផ្លូវល្បឿនលឿនក៏នឹងទទួលបានអត្ថប្រយោជន៍ពី វា ដែរ ជាពិសេស ផ្នែកឱកាសវិនិយោគ។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧.០៥គីឡូម៉ែត្រ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

បន្ទាប់ពីការសាងសង់ប្រមាណអស់រយៈពេល៤៨ខែ ដែលចំណាយអស់ទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារ ផ្លូវល្បឿនលឿនដំបូងបង្អស់របស់ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននៅក្នុងខែតុលាឆ្នាំនេះ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_img

អានបន្ត

spot_img
spot_img