30 C
Phnom Penh
Saturday, October 1, 2022

ផ្ទះអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងរដ្ឋផ្ល័រីដា ត្រូវបាន ប៉ូលិសអាមេរិក FBI ឆ្មក់ឆែកឆេរ

(ផ្ល័រីដា)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាប៉ូលិស FBI ជាច្រើននាក់បានឆ្មក់ឆែកឆេរផ្ទះរបស់លោកនៅឯរម្មណីយដ្ឋាន ម៉ា អាឡាហ្គូ (Mar-a-Lago) ក្នុងទីក្រុង ផាល់ ប៊ីស (Palm Beach) នៃរដ្ឋផ្ល័រីដា (Florida) នៅថ្ងៃចន្ទសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក ត្រាំ បាននិយាយថាផ្ទះរបស់លោកត្រូវបានគ្រប់គ្រងដោយមនុស្សមួយក្រុមដែលជាភ្នាក់ងារប៉ូលិស FBI ខណៈមានសេចក្ដីរាយការណ៍ថាការចុះឆែកឆេរខាងលើ មានជាប់ពាក់ព័ន្ធនឹងការស្វែងរកឯកសារមួយចំនួនដែលអតីតប្រធានាធិបតីអាមេរិករូបនេះ បានយកចេញពីសេតវិមាន ទៅកាន់ផ្ទះរបស់លោក។ ប៉ុន្តែ មិនទាន់មានការបញ្ជាក់លម្អិតពីឯកសារទំាងនោះទេ រីឯខាងក្រសួងយុត្តិធម៌ និងប៉ូលិស FBI ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយនោះដែរ ហើយប្រតិបត្តិការនេះទៀតសោតធ្វើឡើងនៅចំពេលលោក ត្រាំ កំពុងស្ថិតនៅឯអគារ Trump Tower ក្នុងទីក្រុងញូយ៉ក។

យ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ បានថ្កោលទោសយ៉ាងខ្លាំងចំពោះប្រតិបត្តិការចុះឆែកឆេរ ដោយចាត់ទុកថាវាជាពេលវេលាដ៏ខ្មៅងងឹតសម្រាប់ សហរដ្ឋអាមេរិក និងជាចេតនាអាក្រក់ក្នុងការរារាំងកុំឱ្យរូបលោកចូលរួមប្រកួតប្រជែងជាថ្មីក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត