29 C
Phnom Penh
Thursday, June 8, 2023

ផ្ទុះគ្រាប់មីនតោន បណ្តាលឱ្យស្លាប់មន្ត្រីដោះមីនចំនួន០៣នាក់ និងរបួសធ្ងន់ម្នាក់ នៅខេត្តព្រះវិហារ

ព្រះវិហារ៖ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានឱ្យដឹងថា មានករណីផ្ទុះគ្រាប់មីនតោន បណ្តាលឱ្យស្លាប់មន្ត្រីជំនាញដោះមីនចំនួន០៣នាក់ និងរបួសធ្ងន់ម្នាក់  របស់អង្គការដោះមីនកម្ពុជា  (Cambodian Self Help Demining)។ ករណីនេះ បានកើតឡើងនៅ ភូមិសែនតេជៈ ឃុំមរកត   ស្រុកជាំក្សាន្ត  ខេត្តព្រះវិហារ នៅម៉ោងប្រមាណ ១១:៣០នាទីព្រឹក នៅថ្ងៃទី១០  ខែមករា  ឆ្នាំ ២០២២ ។

លោក ហេង រតនា បានចាត់ទុកករណីនេះ ជាភាពចៃដន្យបំផុតដែលនៅមុនគ្រោះថ្នាក់ស្លាប់អ្នកដោះមីននេះ កើតឡើងតែប្រមាណ ២០នាទីប៉ុណ្ណោះ  នៅភូមិនេះ ក៏មានករណីផ្ទុះគ្រាប់ដុតសំអាតដីដាំដំឡូង បណ្តាលឱ្យស្លាប់ប្រជាពលរដ្ឋមួយរូបផងដែរ។ 

សូមបញ្ជាក់ថា អង្គការដោះមីនកម្ពុជា CSHD (Cambodian Self Help Demining)  ជាអង្គការអាគីរ៉ា  ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_img

អានបន្ត

spot_img
spot_img