26 C
Phnom Penh
Tuesday, February 7, 2023

ប្រេងឆៅជួញដូរក្នុងតម្លៃជាង ៩២ដុល្លារ ខណៈដែលវិបត្តិជំងឺកូវីដ-១៩នៅចិនធ្វើឱ្យតម្រូវការធ្លាក់ចុះ

(សិង្ហបុរី)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃអង្គារដោយជួញដូរក្នុងតម្លៃជាង៩២ដុល្លារក្នុងមួយបារ៉ែល ខណៈដែលវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ កាន់តែទូលំទូលាយនៅក្នុងប្រទេសចិនបានបង្កើនការភ័យខ្លាចនៃការថយចុះតម្រូវការប្រេងឥន្ធនៈក្នុងប្រទេសប្រើប្រាស់ប្រេងឆៅធំទីពីរក្នុងពិភពលោកមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតសម្រាប់ចែកចាយនៅខែមករាបានធ្លាក់ចុះ ៤ សេនមកនៅត្រឹម៩២,៧៧ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានធ្លាក់ចុះ ១៨សេន ឬ ០,២ភាគរយមកនៅត្រឹម ៨៦,៣៥ដុល្លារក្នុងមួយបារ៉ែល។

វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ នៅប្រទេសចិនដែលជាប្រទេសនាំចូលប្រេងឆៅច្រើនជាងគេ បានបង្ខំឱ្យមានការបិទទ្វាជាបណ្តោះអាសន្ននូវរមណីយដ្ឋានសៀងហៃ Disney កាលពីថ្ងៃចន្ទ ខណៈដែលការផលិតទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple Inc នៅឯរោងចក្រផលិតតាមកិច្ចសន្យាធំមួយអាចធ្លាក់ចុះ ៣០ភាគរយនៅក្នុងខែវិច្ឆិកា។

លោក Tina Teng អ្នកវិភាគ CMC Markets បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ជាមួយនឹងការប្រកាន់ខ្ជាប់ទៅនឹងវិធានការកូវីដសូន្យរបស់ប្រទេសចិន ចក្ខុវិស័យតម្រូវការប្រេងបានគ្របដណ្តប់លើការនាំចេញប្រេងខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន»។

វិធានការទប់ស្កាត់ជំងឺរាតត្បាតដ៏តឹងរ៉ឹងនេះបានបណ្តាលឱ្យសកម្មភាពរោងចក្ររបស់ប្រទេសចិនធ្លាក់ចុះនៅក្នុងខែតុលា ហើយកាត់បន្ថយការនាំចូលពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img