30 C
Phnom Penh
Thursday, November 28, 2024

ប្រាសាទ កោះកេរ ជាប់ ជា គោលដៅ ទេសចរណ៍ រមណីយ ដ្ឋាន បុរាណវិទ្យា ទាក់ទាញ ភ្ញៀវទេសចរ អន្តរជាតិ នា ឆ្នាំ ២០២៥

 

សិល្បៈជាតិ៖ ទស្សនាវដ្តីទេសចរណ៍ FODOR’s Travel បានផ្សព្វផ្សាយពី ប្រាសាទកោះកេររបស់កម្ពុជា ដែលកំណត់យកជាទីតាំងគោលដៅទេសចរណ៍រមណីយដ្ឋានបុរាណវិទ្យាមួយកន្លែងនៅអាស៊ី ក្នុងបញ្ជីទីតាំងទេសចរណ៍ Go To List សម្រាប់ភ្ញៀវទេសចរណ៍បរទេសមកទស្សនាកម្សាន្តនាឆ្នាំ ២០២៥។

ទស្សនាវដ្តីទេសចរណ៍ FODOR’s Travel ត្រូវបានគេដឹងថា ជាមាតិកាផលិតមគ្គុទ្ទេសក៍ទេសចរណ៍ជាភាសា​អង់គ្លេស និងបានផ្ដល់ព័ត៌មានទេសចរណ៍ទូទាំងពិភពលោកតាមរយៈប្រព័ន្ធអ៊ីនធឺណិត។ ទស្សនាវដ្តីទេសចរណ៍មួយនេះ បានពណ៌នាអំពីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅចុងឆ្នាំ២០២៣ ដែលជាប្រាសាទបុរាណមានអាយុរាប់ពាន់ឆ្នាំ និងមានកំពស់ ៧ ជាន់ នោះគឺ ប្រាសាទកោះកេរ។

បើតាមអ្នកស្រាវជ្រាវ ប្រាសាទកោះកេរ ធ្លាប់ជាអតីតរាជធានីមួយ ក្នុងចំណោមរាជធានីឯទៀតៗ នាសម័យអង្គរ ដែលទំហំផ្ទៃដីសរុបមាន ៣៥គីឡូម៉ែត្រការ៉េ។ អាជ្ញាធរអប្សរា ក៏បានបង្ហាញផងដែរថា ប្រាសាទកោះកេរ មានចម្ងាយប្រមាណ ១០០ គ.ម ពីអង្គរ ជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សទី១០ ។ រមណីយដ្ឋានកោះកេរ ប្រមូលផ្តុំដោយប្រាសាទព្រមទាំងស្លាកស្នាមជាច្រើនដែលសាងក្នុងរាជ្ជកាលនោះ។ ប្រាសាទមួយដែលធំជាងគេនេះ ឱ្យឈ្មោះប្រដូចទៅថា ប្រាសាទធំពីរ៉ាមីត មានកំពស់ដល់ទៅ ៣០ ម៉ែត្រ ។

គួររំលឹកដែរថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០២៣កន្លងទៅ គណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក នៃអង្គការ​យូណេស្កូ បានសម្រេច​ជា​ឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្តីសម្រេច 45 COM 8B.8 នៅក្នុងសម័យ​ប្រជុំ​លើកទី៤៥ របស់ខ្លួន ឯទីក្រុងរីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img