ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសលើកលែងពន្ធដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា រហូតដល់ឆ្នាំ២០២៨។ ការប្រកាសរបស់សម្តេចធិបតីនាយករដ្ឋន្រ្តី បែបនេះ ក្នុងសេចក្តីថ្លែងការណ៍ពិសេសរបស់សម្តេច ស្តីពី សមិទ្ធផល១ឆ្នាំ របស រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា” “នាព្រលប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «វិស័យសំខាន់ដែល រាជរដ្ឋាភិបាលផ្តល់កាអន្តរាគមន៍ និងលើក ទឹកចិត្តគឺវិស័យអប់រំ។ រាជរដ្ឋាភិបាលបានផ្តល់ទឹក ចិត្តផ្នែកពន្ធដាដល់គ្រឹះស្ថានសិក្សានៅទូទាំងប្រទេស រហូតដល់ ដំណាច់ឆ្នាំ២០២៨»។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ការលើកទឹកចិត្តនេះនឹងផ្តល់លទ្ធភាពដល់គ្រឹះស្ថាន សិក្សាក្នុងការពង្រឹងគុណភាពគ្រឹះស្ថានសិក្សាខ្លួន ដើម្បីចូលរួមលើកកម្ពស់គុណភាពសិក្សាជាទូទៅ ។ សម្តេចធិបតិ បានថ្លែងថា ក្រៅពីលើកទឹកចិត្តផ្នែកពន្ធដារាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្រនិងផ្តល់ការអនុគ្រោះដល់វិស័យដទៀត ជាច្រើនផងដែរ ដែលពេលនេះមិនអាចរៀបរាប់អស់នៅថ្ងៃនេះនោះទេ។ ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋ មន្ត្រីបានគូសបញ្ជាក់ទៀតថា ចំពោះការលើកទឹកចិត្តចំពោះវិស័យធនាគារ និងហិរញ្ញវត្ថុវិញ ធនាគារជាតិនៃកម្ពុជា បានធ្វើការជជែកគ្នាជាមួយធនាគារឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីស្វែងរកដំណោះស្រាយ និងរកវិធីសាស្ត្រជួយ សម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ អាជីវករ ដើម្បីបង្កើតទឹកប្រាក់ចូលក្នុងទីផ្សារ។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New