35 C
Phnom Penh
Sunday, June 26, 2022

ប្រព័ន្ធលូមួយចំនួនក្នុងក្រុងតាខ្មៅ ត្រូវបានស្ថាបនារួចរាល់ដើម្បីដោះស្រាយបញ្ហា ទឹកជំនន់

កណ្ដាល៖ លូបេតុង និងរ៉ឺហ្គាពីផ្លូវលេខ ២១ទៅផ្លូវលេខ២១០ក្នុងក្រុងតាខ្មៅ ត្រូវបានស្ថាបនារួចរាល់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដើម្បីដោះស្រាយបញ្ហាលិចក្រុងតាខ្មៅដោយជំនន់ទឹកភ្លៀងដូចកាលកន្លងទៅ។

លើកឡើងខណៈការបើកការ ដ្ឋាន ស្ថាបនាប្រព័ន្ធលូបេតុង និង រ៉ឺហ្គា លើកំណាត់ ផ្លូវជាតិ លេខ ២១ និងកំណាត់ផ្លូវលេខ២១០ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានបញ្ជាក់ថា លូនេះជាប្រភេទលូបេតុងសរសៃដែក ដែលមានមុខកាត់១,៥ ម៉ែត្រ ប្រវែង៧៦២ម៉ែត្រ ដោយមានការដាក់រ៉ឺហ្គាទំហំ ម៉ែត្រគុណនឹង៣ម៉ែត្រ ចំនួន៣៤ទីតាំងតាមបណ្តោយ ផ្លូវជាតិលេខ២១ និងមានការស្ថាបនាលូបេតុងសរសៃដែកមួយទៀតមុខកាត់ ១ ម៉ែត្រប្រវែង២៣២ ម៉ែត្រ និងដាក់រ៉ឺហ្គាទំហំ១,៨ ម៉ែត្រ គុណ១,៨ ម៉ែត្រ ចំនួន១៤ទីតាំង តាមបណ្តោយផ្លូវជាតិលេខ២១០ ដោយចំណាយថវិកាអស់ប្រមាណ ២.០០០លានរៀល ឬស្មើនឹង៦០ម៉ឺនដុល្លារ ខណៈការស្ថាបនាលូ និងផ្លូវពីលើលូនេះឡើង វានឹងបានជួយរំដោះលំហូរទឹកចេញពីក្រុងតាខ្មៅ ពេលមានភ្លៀងខ្លាំងម្តងៗ ហើយតាមរយៈលូនេះវានឹងអាចជួយដោះស្រាយកុំឱ្យមានបញ្ហាជំនន់ទឹកភ្លៀង ដូចកន្លងទៅ។

ទាក់ទងនឹងការស្ថាបនាប្រព័ន្ធលូនេះដែរ លោកអភិបាលខេត្តកណ្តាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់នៅពេលការដ្ឋានដំណើរការ និងសូមចូលរួមសហការជាមួយមន្ត្រីបច្ចេកទេស ដើម្បីឱ្យការដ្ឋាននេះដំណើរការប្រកបដោយជោគជ័យ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត