27 C
Phnom Penh
Thursday, December 8, 2022

ប្រធាន UEFA ប្រាកដចិត្តថា World Cup ឆ្នាំ២០៣០ នឹងធ្វើឡើងនៅអេស្ប៉ាញ និងព័រទុយហ្គាល់

(លីសបន)៖ ប្រធាន UEFA លោក Aleksander Ceferin បានឲ្យដឹងនៅថ្ងៃចន្ទនេះថា លោកប្រាកដថា អេស្ប៉ាញ និងព័រទុយហ្គាល់ នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ World Cup នៅឆ្នាំ២០៣០, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ។

ប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀង កាលពីឆ្នាំ២០២០ ដើម្បីជំរុញទៅមុខ ជាមួយនឹងការដេញថ្លៃរួមគ្នា ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ ហើយបានធ្វើជាផ្លូវការ កាលពីខែមិថុនា។

“ខ្ញុំប្រាកដថា World Cup ឆ្នាំ២០៣០ នឹងធ្វើឡើងនៅអេស្ប៉ាញ និងព័រទុយហ្គាល់” នេះបើតាមសម្តីលោក Ceferin បានលើកឡើងក្នុងសន្និសីទវីដេអូមួយ នៅអំឡុងពេលបើកកិច្ចប្រជុំអន្តរជាតិ Football Talks នៅទីក្រុង Lisbon នាថ្ងៃចន្ទនេះ។

សរុបមាន១៤កីឡដ្ឋាន ក្នុង១២ទីក្រុង ត្រូវបានផ្តល់ជូន ក្នុងនោះ១១កីឡដ្ឋាន នៅអេស្ប៉ាញ ត្រូវបានគេរំពឹងថា នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត ប្រសិនបើការដេញថ្លៃរួមគ្នា Iberian ទទួលបានជោគជ័យ នៅឯការបោះឆ្នោតរបស់ FIFA ក្នុងខែឧសភា ឆ្នាំ២០២៤ខាងមុខ។ ព័រទុយហ្គាល់ បានដាក់កីឡដ្ឋានចំនួន៣ សម្រាប់ការពិចារណា។

អេស្ប៉ាញ ធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup កាលពីឆ្នាំ១៩៨២ និងបានបរាជ័យក្នុងការដេញថ្លៃរួមគ្នា ជាមួយព័រទុយហ្គាល់ ក្នុងការធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០១៨ ដែលរុស្ស៊ីបានឈ្នះ។ ដោយឡែក ព័រទុយហ្គាល់ មិនធ្លាប់ធ្វើជាម្ចាស់ផ្ទះ World Cup នោះទេ ប៉ុន្តែធ្លាប់ធ្វើជាម្ចាស់ផ្ទះ European Championship ក្នុងឆ្នាំ២០០៤។

សូមជម្រាបថា កាតា នឹងធ្វើជាម្ចាស់ផ្ទះ World Cup ក្នុងឆ្នាំនេះ បន្ទាប់មកកាណាដា, សហរដ្ឋអាមេរិក និងម៉ិកស៊ិក នឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៦៕
ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img