28 C
Phnom Penh
Friday, July 12, 2024

ប្រធានាធិបតីរុស្ស៊ីផ្លាស់ប្តូរមេបញ្ជាការកងនាវាចម្បាំងប្រចាំសមុទ្របាល់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី នៅចុងសប្តាហ៍នេះ បានតែងតាំងនាយទាហានជាន់ខ្ពស់ពីររូបឲ្យឡើងជាមេបញ្ជាការកងនាវាចម្បាំងប្រចាំសមុទ្របាល់ទិក និងម្នាក់ទៀតឲ្យទទួលបន្ទុកជាមេបញ្ជាការកងនាវាចម្បាំងប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក ដែលកងនាវាចម្បាំងមួយនេះ បានបាត់បង់សមត្ថភាពប្រយុទ្ធជាច្រើននៅក្នុងសង្គ្រាមអ៊ុយក្រែន។

យោងតាមទីភ្នាក់ងារព័ត៌មានរបស់រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ថា លោកឧត្តមនាវីឯក វិចទ័រ លីណា (Viktor Liina) ត្រូវបានតែងតាំងឲ្យឡើងកាន់តំណែងមេបញ្ជាការកងនាវាចម្បាំងប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក ជំនួសលោកឧត្តមសេនីយ ស៊ើគេ អាវ៉ាក់យ៉ាន់ (Sergei Avakyants) ដែលដល់អាយុចូលនិវត្តន៍ ចំណែកលោកឧត្តមនាវីឯក វ៉្លាឌីមៀ វ៉ូរ៉ូបយូវ (Vladimir Vorobyov) ត្រូវឡើងជាមេបញ្ជាការថ្មីនៃកងនាវាចម្បាំងប្រចាំនៅសមុទ្របាល់ទិក។

ទីភ្នាក់ងារព័ត៌មាន អ៊ីនថឹហ្វាក់ (Interfax) របស់រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដោយដកស្រង់ប្រភពមន្ត្រីយោធារុស្ស៊ីជាន់ខ្ពស់ ដែលបាននិយាយថា អគ្គសេនាធិការរង គឺលោកឧត្តមនាវីឯក វ៉្លាឌីមៀ វ៉ូរ៉ូប៊ីយូវ ត្រូវបានតែងតាំងជាមេបញ្ជាការកងនាវាចម្បាំងប្រចាំសមុទ្របាល់ទិក ដោយមានការចុះហត្ថលេខាតែងតាំងពីលោកប្រធានាធិបីត វ៉្លាឌីមៀ ពូទីន (Vladimir Putin) រួចរាល់អស់ហើយ។

ចំណែកសារព័ត៌មានក្នងុស្រុករបស់រុស្ស៊ីវិញ បានដកស្រង់ផ្សាយជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បន្ទាប់ពីកងនាវាចម្បាំងប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវចូលរួមធ្វើសមយុទ្ធដ៏ធំមួយ ដោយមិនមានការប្រកាសជាមុន ដើម្បីពងរឹងសមត្ថភាពកងកម្លាំងរុស្ស៊ី ទប់ទល់នឹងការចុះចតរបស់គូសត្រូវ។

លោកឧត្តមសេនីយ ស៊ើគេ អាវ៉ាក់យ៉ាន់ អាយុ៦៥ឆ្នាំ​ គឺដល់វ័យត្រូវ​​ចូល​និវត្តន៍​ស្របតាមច្បាប់របស់រុស្ស៊ី​។ ម៉្យាងវិញទៀត ការដាក់ឲ្យលោកចូលនិវត្តន៍នេះ បានកើតឡើងស្របពេលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួននៅក្នុងប្រទេសរុស្ស៊ី បានបង្ហាញពីការខាតបង់ច្រើនពេកនៃកងនាវាចម្បាំងប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក ដែលស្ថិតក្រោមការដឹកនាំរបស់លោក ជាពិសេសបានរងការខូចខាតច្រើននៅក្នុងសង្គ្រាមអ៊ុយក្រែន។

ពាក់ព័ន្ធនឹងការលើកឡើងរបស់សារព័ត៌មានរុស្ស៊ីនេះ កងនាវាចម្បាំងប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅកំពង់ផែ វ៉្លាឌីវ៉ូស្តុក (Vladivostok) ស្ថិតចុងបូព៌ាប្រទេសរុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយលើការរុះរើមេបញ្ជាការនេះឡើយ។

សេចក្តីរាយការណ៍ក៏បានបង្ហើបឲ្យដឹងទៀតថា ក្រោយពីដល់អាយុចូលនិវត្តន៍ហើយ លោកឧត្តមសេនីយ ស៊ើគេ អាវ៉ាក់យ៉ាន់ នឹងកាន់តំណែងប្រធានអង្គការមួយ ដែលទទួលបន្ទុកការងារត្រួតពិនិត្យទាហាន និងបណ្តុះបណ្តាលដល់ទាហានជំនាន់ថ្មី។

ប្រទេសរុស្ស៊ីមានកងនាវាចម្បាំងសរុបចំនួនបួន កងនាវាចម្បាំងធំបំផុត គឺគេហៅថា កងនាវាចម្បាំងភាគខាងជើង ដែលមាននាវាផ្ទុកយន្តហោះធុនធ្ងន់ និងនាវាផ្ទុកមីស៊ីលពីរគ្រឿង។ កងនាវាចម្បាំងធំទីពីរ គឺកងនាវាចម្បាំងប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក និងពីរទៀត គឺកងនាវាចម្បាំងប្រចាំសមុទ្រខ្មៅ និងប្រចាំសមុទ្របាល់ទិក។

កងទ័ពនៃកងនាវាចម្បាំងទាំងបួនរបស់រុស្ស៊ី ក៏កំពុងប្រយុទ្ធនៅក្នុងសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនផងដែរ ដែលភាគច្រើនជាទ័ពម៉ារីន។

វិទ្យាស្ថានស្រាវជ្រាវអំពីសង្រ្គាមរបស់សហរដ្ឋអាមេរិក បាននិយាយថា សេចក្តីរបាយការណ៍នៃការតែងតាំងលោក វិចទ័រ លីណា ជាមេបញ្ជាការកងនាវាចម្បាំងប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក កើតឡើងស្របពេលជាមួយនឹងការបញ្ចប់សមយុទ្ធរបស់កងនាវាចម្បាំងប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក ដែលកងនាវានេះ ស្ថិតក្រោមការបញ្ជាផ្ទាល់របស់អគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី គឺលោកឧត្តមនាវីឯក នីកូឡៃ យ៉េវមេណូវ (Nikolai Yevmenov) ដែលជាមនុស្សជំនិតនឹងលោកប្រធានាធិបតី វ៉្លាឌីមៀ​ ពូទីន។

វិទ្យាស្ថាននេះ បាននិយាយថា «កាលពីមុនធ្លាប់បានវាយតម្លៃថា ការដកលោកឧត្តមសេនីយ ស៊ើគេ អាវ៉ាក់យ៉ាន់ ចេញពីតំណែងនេះ ក៏អាចជាលទ្ធផលនៃរឿងអសមត្ថភាពរបស់លោក ក្នុងការរៀបចំកងទ័ពឲ្យបានល្អ និងត្រួតពិនិត្យការត្រៀមប្រយុទ្ធមុនសង្គ្រាមជាទ្រង់ទ្រាយធំ ជាពិសេសកងនាវាចម្បាំងប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក បានបាត់បង់សមត្ថភាពប្រយុទ្ធជាច្រើននៅក្នុងអ៊ុយក្រែន

ដោយ៖ Puthinews

Puthinews Android app: Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img