27 C
Phnom Penh
Wednesday, August 10, 2022

ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានបង្ហាញថា វិស័យកសិកម្មកម្ពុជា បានដើរតួនាទីសំខាន់ក្នុងកំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

បាត់ដំបង៖ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រម៉ាញ់ និងនេសាទខេត្តបាត់ដំបង លោក ឈឹម វជិរា បានបង្ហាញឱ្យដឹងថា វិស័យកសិកម្មកម្ពុជា បាននឹងកំពុងតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យមានការរីកចម្រើន ។

ការលើកបង្ហាញនេះ បានធ្វើឡើងតាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកកម្ពស់ការយល់ដឹងអំពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ជុំទី២ ឆ្នាំ២០២២ ដល់ក្រុមសហគមន៍កសិកម្ម ក្រុមផលិតករ កសិពាណិជ្ជករខ្នាតតូច និងមធ្យម ស្ថិតក្នុងតំបន់គោលដៅនៃសុ្រកសង្កែ និងស្រុកឯកភ្នំ ដែលមានលក្ខណៈសម្បត្តិស្របតាមល័ក្ខខ័ណ្ឌតម្រូវរបស់គម្រោង ហើយចងសម្ព័ន្ធធុរកិច្ចក្នុងខ្សែច្រវាក់តម្លៃពិពិធកម្មកសិកម្មរួមគ្នា ។

លោក ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបាត់ដំបងបានបញ្ជាក់ថាឆ្លងតាមរយៈនៃអង្គសិក្ខាសាលានេះ គឺមានគោលបំណង ដើម្បីធ្វើការសម្របសម្រួលខ្សែច្រវាក់តម្លៃពិពិធកម្មវិស័យកសិកម្មនៅក្នុងតំបន់ភូមិសាស្រ្ត ដែលបានជ្រើសរើសនៅកម្ពុជា និងផ្តល់អន្តរាគមន៍ឆ្លើយតបជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាពក្នុងករណីមានវិបត្តិ និងសង្គ្រោះបន្ទាន់ និងដើម្បីផ្សព្វផ្សាយព័ត៌មានគម្រោងទៅសហគមន៍កសិកម្ម/ក្រុមផលិត កសិពាណិជ្ជករខ្នាតតូច និងមធ្យម អ្នកប្រមូលទិញផលិតផលកសិកម្ម ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ ម្ចាស់សត្តឃាតដ្ឋាន កសិដ្ឋានវារីវប្បកម្ម អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ នៅក្នុងតំបន់គោលដៅ ការផ្សព្វផ្សាយព័ត៌មាននៃការគាំទ្រហិរញ្ញប្បទានរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា រួមមានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ និងឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដល់អ្នកពាក់ព័ន្ធទាំងអស់ ការកំណត់អត្តសញ្ញាណរបស់សហគមន៍កសិកម្ម/ក្រុមផលិត កសិពាណិជ្ជករខ្នាតតូចនិងមធ្យមនិងអ្នកពាក់ព័ន្ធ ដើម្បីបង្កើតនិងដាក់សំណើធ្វើពិពិធកម្ម សំណើអាជីវកម្ម និងទទួលបានហិរញ្ញប្បទាន ទាំងពីរប្រភេទ ក៏ដូចជាការផ្សព្វផ្សាយព័ត៌មានគាំពារបរិស្ថាន និងសង្គមរួមទាំងលើកកម្ពស់យេនឌ័រផងដែរ ៕
អត្ថបទ និងរូបភាពដោយPuthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត