កាលពីថ្ងៃ ទី០៤ ខែសីហា ឆ្នាំ២០២១ កន្លងទៅ លោកវេជ្ជបណ្ឌិត ក្រៃយ៉ុត ផាត់ថារ៉ាវ៉ាត (KRAIYOT PATTARAWATH) អនុអ្នកចាត់ការ មូលនិធិសមភាពខាងការសិក្សាថៃបានថ្លែងថា ស្ថានការណ៍ក្នុងខណៈពេលនេះមានកុមារបានឆ្លងកូវីដ-១៩ ជា ច្រើននាក់ គឺក្នុងមួយថ្ងៃជាង ២ពាន់នាក់ ជាពិសេសកុមារក្នុងក្រុងបាងកក ដោយគិតជាមធ្យម ៥រយនាក់។ ភាគច្រើនជាកុមារក្នុងគ្រួសារក្រីក្រដែលរស់នៅក្នុងសហគមន៍តូចចង្អៀតដែលពិបាកក្នុងការចូលទៅជួយឱ្យបានទាន់សភាពការណ៍ ។
សូមបញ្ជាក់ផងដែរ មូលនិធិសមភាពខាងការសិក្សា បានបង្កើតកម្មវិធីស្ដារ និងផ្ដល់ឱកាស ខាងការសិក្សាឱ្យកុមារដែលបានជួប នឹងវិបត្តិ និងក្រុមក្មេងកំព្រាពីគ្រួសារដែលរងផលប៉ះពាល់ខាងសេដ្ឋកិច្ចធ្ងន់ធ្ងរ ដើម្បីការពារកុំឱ្យកុមារត្រូវបាត់បង់ការសិក្សា។
ប្រសិនបើសហគមន៍ និងគ្រូនៅក្នុងមូលដ្ឋានដែលបានជួបនឹងកុមារងាយរងគ្រោះ បណ្ដាលមកពីស្ថានការណ៍កូវីដ-១៩ សូម ទាក់ទងមកមជ្ឈមណ្ឌលសង្គ្រោះកុមាររបស់មូលនិធិ ដើម្បីជួយដល់ពួកគេ៕




អត្ថបទ និងរូបភាព Puthi News