30 C
Phnom Penh
Monday, October 7, 2024

ប្រទេសចិនពង្រឹងទំនាក់ទំនងជាមួយអាល់ហ្សេរី

មេដឹកនាំចិនសន្យាពង្រឹងទំនាក់ទំនងជាមួយអេហ្សេរីឱ្យកាន់តែរឹងមាំឡើង អំឡុងជំនួបជាមួយមេដឹកនាំប្រទេសអាហ្វ្រិកខាងជើង ដែលនាំចេញឧស្ម័នមួយនេះ ខណៈដែលទីក្រុងប៉េកាំងសម្លឹងមើលការធ្វើពិពិធកម្មការផ្គត់ផ្គង់ថាមពល។

អាល់ហ្សេរីដែលជាអ្នកនាំចេញឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ទ្វីបអាហ្វ្រិក បានព្យាយាមចូលរួមជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដែលហៅកាត់ថា BRICS ក្នុងនោះរួមមានរុស្ស៊ី និងចិន ដើម្បីជាជម្រើសជំនួសអនុត្តរភាពលោកខាងលិច។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់សមភាគីអាល់ហ្សេរី លោក អាប់ឌែលម៉េដជីដ ថេបប៊ន អំឡុងជំនួបនៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំងថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយអាល់ហ្សេរី ដើម្បីពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត, ធ្វើឱ្យមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងធានាឱ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព និងយូរអង្វែង នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងអាល់ហ្សេរី។

ជាមួយគ្នានេះ មេដឹកនាំអាល់ហ្សេរីបានអរគុណលោក ស៊ី ចំពោះការគាំទ្រអាល់ហ្សេរីរបស់ចិន ក្នុងការដេញថ្លៃចូលជាសមាជិកក្រុមប្រទេស BRICS និងអង្គការសហប្រតិបត្តិការសៀងហៃ។ លោក ថេបប៊ន បានគូសបញ្ជាក់ថា ចិនគឺជាមិត្តភក្តិដ៏សំខាន់បំផុតរបស់អាល់ហ្សេរី ហើយនឹងជួយយើងសម្រេចបាននូវការអភិវឌ្ឍន៍ជាតិ។

សមាជិកភាព BRICS គឺជាគោលនយោបាយការបរទេសដ៏សំខាន់មួយរបស់លោក ថេបប៊ន ហើយជាមួយគ្នានេះ គាត់ក៏បានអញ្ជើញលោក ស៊ីទៅបំពេញទស្សនកិច្ចនៅប្រទេសអាល់ហ្សេរីផងដែរ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img