30 C
Phnom Penh
Friday, December 8, 2023

ប្រជាពលរដ្ឋ ៤៤៨គ្រួសារ ក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

ខេត្តកំពង់ឆ្នាំង៖ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នៅភូមិកន្សែង និងភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៌ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣  ឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា៖ ដោយសារ រាជរដ្ឋាភិបាល បានកែសម្រួលព្រំប្រទល់ និងកាត់ឆ្វៀលដីពីតំបន់៣ តំបន់២ មកតំបន់១ ទើបយើងអាចចុះបញ្ជីចេញបណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋបាន។ 

  ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានបន្តថា៖ កាលមុន ដីតំបន់នេះ មិនអាចចេញបណ្ណ័កម្មសិទ្ឋ ជូនបងប្អូនប្រជាពលរដ្ឋបានទេព្រោះជាប់ក្នុងសារាចរណែនាំលេខ ០២ ដែលស្ថិតក្នុងតំបន់២ នៃបឹងទន្លេសាប។ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋ បានទទួលបានបណ្ណកម្មសិទ្ឋដីធ្លី ពីមន្ទីរជំនាញ ដែលបានធ្វើការវាស់វែង ជូនបងប្អូនរយៈកាលកន្លងមក ។ បណ្ឌ័សំគាល់អចលនៈ របស់បងប្អូនដែលទទួលបាននៅពេលនេះ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បញ្ជាក់ជាកម្មសិទ្ឋផ្ទាល់របស់បងប្អូនស្របច្បាប់ ពុំមាននរណាបំពាន្តសិទ្ឋកាន់កាប់បានទេ។ សំខាន់មួយទៀត បងប្អូនអាចយកទៅប្រើបា្រស់តាមតម្រូវការផ្សេងៗ បើមានការចាំបាច់។

ជាមួយនឹងការទទួលបានបណ្ឌ័ជាកម្មសិទ្ឋមានតម្លៃនេះ សូមបងប្អូនទុកដាក់ឱ្យបានត្រឹមត្រូវ ដើម្បីធានាពេលមានតម្រួវការចាំបាច់ យើងប្រើប្រាស់បណ្ណ័នេះ ក្នុងការដោះស្រាយបញ្ហាផ្សេងៗបានទាន់ពេលវេលា ។ 

បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានសម្តែងទឹកចិត្តរីករាយពេលទទួលបានបានកម្មសិទ្ឋ ដីធ្លី ដែលពួកគាត់បានទទឹងរង់ចាំជាយូយាយណាស់មកហើយ និងបានថ្លែងអំណរគុណ ដល់ឯកឧត្តម អភិបាលខេត្ត កំពង់ឆ្នាំង ព្រមទាំងមន្ត្រីជំនាញ ដែលបានធ្វើបណ្ណ័កម្មសិទ្ឋដីធ្លីជូនពួកគាត់នាពេលនេះ។

សូមបញ្ជាក់ដែរថា៖ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នាព្រឹកនោះមានចំនួន ៤៤៨គ្រួសារ ស្មើនឹង ១ ៣៩៤ ប័ណ្ណ ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img