28 C
Phnom Penh
Saturday, June 10, 2023

ប្រជាកសិករបង្កបង្កើនផលស្រូវប្រាំងនៅខេត្តបន្ទាយជ័យសំណូមពរឲ្យអាជ្ញាធរ និងមន្ទីរជំនាញជួយអន្តរាគមន៍ ខណៈទឹកក្នុងប្រឡាយត្រូវរីងអស់ហើយ

បន្ទាយមានជ័យ៖ ប្រជាកសិករបង្កបង្កើនផលស្រូវប្រាំងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យមានការព្រួយបារម្ភនៅពេលទឹកក្នុងប្រព័ន្ធប្រឡាយត្រូវបានរីងស្ទើរអស់ទៅហើយ ខណៈស្រូវរបស់ពួកគាត់នៅរយៈពេល ២ទៅ ៣ខែទៀតទើបទទួលផល។

លោក ផេង វឌ្ឍនា ជាប្រជាកសិកររស់នៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គុលបូរី បានឲ្យដឹងថា ក្រោយទឹកជំនន់ត្រូវស្រកហើយប្រជាកសិករស្រុកមង្គលបូរីនៅផ្នែកខាងលិចដងស្ទឹងរហាត់ទឹក និងខាងកើត ត្រូវបាននាំគ្នារូតរៈបង្កបង្កើនផលស្រូវរដូវប្រាំង គឺស្រូវអ៊ីអ៊ែប្រភេទ៥១និង ៥៤ និងស្រូវសែនក្រអូបដែលបង្កបង្កើនផលរហូតដល់ពេលនេះមានស្រូវខ្លះ មានអាយុជាង១ខែមកហើយ ខណៈមើលទៅប្រឡាយទឹកសម្រាប់បូមបង្កបង្កើនផលស្រូវត្រូវបានរីងអស់ និងកន្លែងខ្លះនៅសល់បាតប្រឡាយអាចបូមម្តងទៀតអស់។

ប្រជាកសិកររូបនេះបានបញ្ជាក់ថា ប្រជាកសិករដែលបង្កបង្កើនផលស្រូវនៅឆ្ងាយដងស្ទឹងកំពុងមានការព្រួយបារម្មយ៉ាងខ្លាំងនៅពេលស្រូវកំពុងមានដើមល្អផង តែមើលទៅទឹកក្នុងប្រឡាយវិញត្រូវបានរីងអស់ ប្រជាកសិករនាំគ្នា ដណ្តើមគ្នាបូមបញ្ចូលស្រូវបើសិនជាមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ស្រុកមិនជួយអន្តរាគមន៍ទេស្រូវមិនអាចទទួលផលបានឡើយព្រោះទឹកក្នុងប្រឡាយរីងជិតអស់ហើយ។
ប្រជាកសិករបានសំណូមពរដល់អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុ រាត្រី ជួយអន្តរាគមន៍ធ្វើយ៉ាងណាដោះស្រាយទឹកជូនប្រជាកសិករសម្រាប់រំដោះស្រូវប្រាំងមានតែសុំទឹកផ្នែកខាងលើនៅសំណង់ព្រៃខ្ពស់ និងសំណង់បវិលខេត្តបាត់ដំបង បើកទម្លាក់មកចូលស្ទឹងមង្គលបូរីបើកទឹកចែកចាយអាចសង្ឃឹមបានទទួលផលព្រោះស្រូវនៅរយៈពេល ១ខែទៅ២ខែទៀតអាចប្រមូលផលបានខ្លះហើយ។

ជាការព្រួយបារម្ភរបស់ប្រជាកសិករគ្មានទឹកបញ្ជូនស្រូវប្រាំងអ្នកសារព័ត៌មានបានទំនាក់ទំនងទៅលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យដែរ តែលោកពុំទទួលទូរស័ព្ទ៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_img

អានបន្ត

spot_img
spot_img