28 C
Phnom Penh
Friday, June 24, 2022

បេះដូងជា ថៅកែ ពិតប្រាកដ !!!!!  អប់រំសហគ្រិនភាព 

ខ្ញុំកំពុងតែរង់ចាំគេយករថយន្តមកឱ្យ នៅសណ្ឋាគារ Taj Mahal Hotel Coloba ។ ខណៈនោះខ្ញុំបានឃើញសុភាពបុរសវ័យចំណាស់ប្រមាណជាងចិតសិបឆ្នាំ កំពុងតែដើរយ៉ាងសុភាពរម្យទម ដោយមានបុគ្គលិកជាន់ខ្ពស់នៃសណ្ឋាគារចំនួនពីរនាក់ដើរអមផង។ 

ស្រាប់តែខ្ញុំនឹកចង់ថតរូបតែពីរនាក់ជាមួយគាត់ ដែលពីមុនមកខ្ញុំមិនដែលចង់ថតជាមួយអ្នកណាម្នាក់ឡើយ ហើយខ្ញុំបានធ្វើសំណូមពរទៅអ្នកដើរអមគាត់ថា៖ 

-“ តើខ្ញុំអាចសូមថតរូបជាមួយលោកខាងនោះបានដែរឬទេ?” 

បុគ្គលិកជាន់ខ្ពស់សណ្ឋាគារបានឆ្លើយថា៖ 

-“ សូមទោសលោក! មិនអាចទេ ព្រោះវាហួសពេលទៅហើយ!” 

តាមពិត បុគ្គលិកម្នាក់នេះគឺជានាយកគ្រប់គ្រងទូទៅរបស់សណ្ឋាគារ ហើយគាត់ស្ម័គ្រចិត្តជូនដំណើរបុរសចំណាស់ ទោះបីជាបុរសចំណាស់បដិសេធក៏ដោយ។ 

ម៉ោង១១យប់ទៅហើយ បុរសចំណាស់បន្លឺខ្សឹបៗប្រាប់ទៅបុគ្គលិកសណ្ឋាគារ ហើយហុចប័ណ្ណផ្ញើរថយន្តទៅឲ្យបុគ្គលិកនោះ។ 

ខ្ញុំនឹកឆ្ងល់ថា តើតៃកុងរបស់គាត់នៅឯណា តែខ្ញុំបែរជាឃើញគាត់ដើរទៅរករថយន្តដែលបុគ្គលិកបើកមក ហើយវាជារថយន្តហុងដាសុីវិក (Honda Civic) ហើយគាត់បានចូលអង្គុយលើកៅអីអ្នកបើកបរ រួចលូកយកលុយពីកាបូបប្រាក់ហុចឱ្យបុគ្គលិកសណ្ឋាគារ។ 

បុគ្គលិកសណ្ឋគារទទួលលុយធីប ហើយនិយាយថា៖ 

-“ សូមអរគុណលោកច្រើន!” 

បុរសចំណាស់ក៏បើកចេញទៅ ហើយរថយន្តខ្ញំក៏មកដល់។ ខ្ញុំហុចលុយធីបឲ្យទៅបុគ្គលិកសណ្ឋាគារ ព្រមទាំងសួរនាំអំពីបុរសចំណាស់។ 

បុគ្គលិកសណ្ឋាគារឆ្លើយថា៖ 

-“ តើលោកដឹងទេ បុរសចំណាស់គឺជាលោក Rotan Tata មានអាយុ៧៩ឆ្នាំ ដែលជាអតីតប្រធានក្រុមហ៊ុន Tata Group ជាម្ចាស់សណ្ឋាគារនេះ និងជាសប្បុរសឥណ្ឌាដ៏ល្បីល្បាញម្នាក់ ដែលបានជួយសង្គមជាតិយ៉ាងច្រើន ហើយលោកមានលក្ខណៈសាមញ្ញណាស់ គឺរថយន្តរបស់លោកត្រូវតម្រង់ជួរ និងត្រួតពិនិត្យឆែកឆេរដូចរថយន្តរបស់គេឯង ទោះបីជាក្រុមសន្តិសុខមិនឆែកឆេរ និងរៀបចំឱ្យលោកចេញមុន ក៏លោកមិនព្រមដែរ។ 

គតិសម្រាប់ពិចារណា៖ មេពិតប្រាកដមិនធ្វើអ្វីឲ្យមានលក្ខណៈខុសប្លែកពីជនសាមញ្ញនោះទេ តែមេពិតប្រាកដធ្វើអ្វីបែបសាមញ្ញធម្មតា ក្នុងលក្ខណៈខុសពីមេដទៃទៀត! 

មេពិតប្រាកដវៀរចាកផុតពីគំនិត  “តឹងតែងចំពោះអ្នកដទៃ  តែអធ្យាស្រ័យ  ចំពោះខ្លួនឯង!” 

តើលោកអ្នកយល់ស្របដែរឬទេ? 

បំណងល្អ Puthinews

- Advertisement -spot_imgspot_img

អានបន្ត