27 C
Phnom Penh
Wednesday, August 10, 2022

បើមានឱកាស ស្មាត់ល្បី វឿន វាសនា ចង់ទៅប្រកបអាជីពនៅ២ប្រទេសនេះ 

ប្រសិនបើសមត្ថភាពកើនឡើងជាងនេះ និងមានឱកាសល្អផងនោះ ស្មាត់បាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា បង្ហើបថា ចង់ទៅប្រកបអាជីពនៅលីគប្រទេសជប៉ុន ឬឥណ្ឌូនេស៊ី នៅថ្ងៃអនាគត។ គេថា ២ប្រទេសនេះមានកម្រិតគុណភាព និងសម្បូរដោយកីឡាករល្អៗ ហើយ សូម្បីកីឡាករបរទេសក៏ទៅប្រកបអាជីពនៅទីនោះដែរ។ 

កីឡាករមានកំណើតនៅខេត្តបាត់ដំបង ថ្លែងបែបនេះ “៖មែនទែនទៅ ក្ដីស្រមៃរបស់ខ្ញុំ តាំងពីខ្ញុំចេះលេងបាល់ទះមក ខ្ញុំចង់ទៅលេងនៅឥណ្ឌូនេស៊ី និងជប៉ុន។ ឥណ្ឌូនេស៊ី លីគ គេមានកីឡាករបរទេសច្រើនចូលរួម ហើយជប៉ុនវិញ កីឡាករអឺរ៉ុបភាគច្រើនលេងនៅហ្នឹងដែរ។ ការប្រកួតប្រជែងរបស់គេខ្លាំងមែនទែន អ៊ីចឹងហើយ បានធ្វើឱ្យខ្ញុំមានក្ដីស្រមៃចង់ទៅលេងនៅទីនោះខ្លាំង។” 

គួរដឹងដែរថា វឿន វាសនា បានចូលរួមជាមួយក្លិបលីគកំពូលវៀតណាម Long An នាពេលថ្មីៗដើម្បីប្រកួតពានរង្វាន់ក្នុងស្រុកមួយរយៈពេល២សប្ដាហ៍ លើតម្លៃផ្ទេរខ្ទង់ម៉ឺនដុល្លារអាមេរិក។ គេមិនអាចទៅយូរបែបនេះ ដោយសារតែសហព័ន្ធកីឡាបាល់ទះកម្ពុជាចង់ឲ្យគេមានការប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិត្រៀមប្រកួតស៊ីហ្គេម ២០២៣។ 

គួរដឹងថា វឿន វាសនា បានផ្ដើមអាជីពបាល់ទះដំបូង ក្នុងក្របខណ្ឌសិស្សវិទ្យាល័យ ហើយបានបន្ដចូលរួមហ្វឹកហាត់ជាមួយក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មុនចូលរួមក្លិបអាជីព គឺក្លិបបាល់ទះវិសាខា នៅឆ្នាំ២០១៧។  កីឡាករវ័យ២១ឆ្នាំ បានរួមចំណែកយ៉ាងសំខាន់ជាមួយមិត្តរួមក្រុម ក្នុងការជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា បំបែកកំណត់ត្រាប្រវត្តិសាស្ដ្រដណ្ដើមបានមេដាយសំរឹទ្ធលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម៕ 

ដោយ៖ Puthinews

- Advertisement -spot_imgspot_img

អានបន្ត

spot_imgspot_img
spot_imgspot_img
spot_imgspot_img