31 C
Phnom Penh
Friday, December 1, 2023

បុរសម្នាក់ ត្រូវរថយន្តបុកស្លាប់ភ្លាមៗ នៅក្រុងព្រះសីហនុ កាលពីយប់មិញ

ព្រះសីហនុ៖បុរសម្នាក់ជិះម៉ូតូ ត្រូវបានរថយន្តបុកស្លាប់ភ្លាមៗ កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចវិថីឯករាជ្យ ក្បែរស្ពានអូរសំអាត សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេប្រទះឃើញបុរសម្នាក់បើកបរម៉ូតូមួយគ្រឿងម៉ាក HondaDream សេរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1Q-4199 បើកបរក្នុងល្បឿនលឿនវ៉ាជែង ទិសដៅពីលិចទៅកើត ។

លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្តមួយគ្រឿងម៉ាក Ford ពណ៌សរ បើកបរដោយយុវជនម្នាក់ ពាក់ស្លាកលេខ 2BD-3625 បណ្តាលឲ្យបែកស្តុបខាងក្រោយរថយន្តផ្នែកខាងឆ្វេង ក្រោយមកម៉ូតូបានដួល ។

ភ្លាមៗនោះក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក PORSCHE ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា-KLUCKYYE បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នា បានបុកកិនពីលើម៉ូតូ និងកិនលើបុរសខាងលើ បណ្តាលឲ្យស្លាប់ដាច់ខ្យល់ក្នុងថ្លុ.កឈាមគួរឲ្យសង្វេគ ។

បច្ចុប្បន្ន ក្រោយពេលកើតសមត្ថកិច្ចបាននាំខ្លួនតៃកុងរថយន្តទាំង២នាក់ រួមទាំងវត្ថុតាងម៉ូតូនិងរថយន្ត យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវ ដើម្បីសួរនាំនិងដោះស្រាយតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពបុរសខាងលើនូវពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកសាច់ញាតិ ដើម្បីមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img