27 C
Phnom Penh
Sunday, July 14, 2024

បុរសម្នាក់ស្កាត់តាំងពីខេត្តស្វាយរៀង មកធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿង នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពី យប់ថ្ងៃទី ១៤ មិថុនាបុរសម្នាក់ស្កាត់តាំងពីខេត្តស្វាយរៀង មកធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងនៅខេត្តបាត់ដំបង តែត្រូវម្ចាស់ម៉ូតូនិងអ្នកភូមិឃើញក៏ដេញក្របួចកបានភ្លាមៗ ក៏ប្រគល់ឲ្យសមត្ថកិច្ចចាត់វិធានការតែម្ដង។
ជនសង្ស័យរូបនេះឈ្មោះ សុខ ហេង អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ជននេះ ត្រូវបានម្ចាស់ម៉ូតូឈ្មោះ សង ពៅ ភេទប្រុស អាយុ៣០ឆ្នាំ និងអ្នកភូមិក្រឡេកឃើញទាន់ពេលព្យាយាមកាច់សោរម៉ូតូទាញជិះចេញពីផ្ទះជនរងគ្រោះ ហើយក៏នាគ្នាស្រែកផ្អើលឆោឡោដេញចាប់បានភ្លាមៗ ហើយក៏បានរាយការណ៏ប្ដឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៏
ម៉ូតូដែលជនសង្ស័យព្យាយាមលួចយកមិនបានសម្រេចនេះ ម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខបាត់ដំបង 1AP-3513។ បើតាមអ្នកភូមិបានបញ្ជាក់ថា ម៉ូតូនេះម្ចាស់ទុកនៅខាងមុខផ្ទះ ហើយជនសង្ស័យបានដើរចូលទៅកាច់សោរអូសចេញ ឡើងជិះចេញផុតបន្តិច ក៏ត្រូវម្ចាស់ ម៉ូតូក្រឡេកឃើញស្រែកផ្អើលអ្នកភូមិតាមចាប់ប្រផាប់ប្រភីងក្របួចជាប់តែម្ដង។
គេមិនទាន់ទទូលបានចម្លើយសារភាពជាក់លាក់ពីលោកចោរ ដែលស្កាត់មកពីខេត្តស្វាយរៀងនេះបែបណានៅឡើយទេ ពាក់ព័ន្ធនឹងសកម្មភាពប្រព្រឹត្តអំពើចោរកម្មនេះ។ សមត្ថកិច្ចបានលើកឡើងថា ជនសង្ស័យម្នាក់នេះ អាចមានបក្ខពួកមកជាមួយ។ ជននេះអាចត្រូវបក្ខពួកដឹកយកមកទម្លាក់នៅទីនោះ រួចដើរចូលទៅលួចយកម៉ូតូតែម្ដង លុះធ្វើសកម្មភាពលួចបានហើយ ពេលព្យាយាមជិះចេញ ក៏ត្រូវម្ចាស់ម៉ូតូឃើញទាន់ដេញក្របួចកអាវជាប់ល្មម។ ពេលនេះមន្ត្រីជំនាញ នៃអធិការស្រុកសង្កែ កំពុងសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img