30 C
Phnom Penh
Friday, December 8, 2023

បុរសម្នាក់ផឹកស្រាស្រវឹងឌុបកូនស្រីចុះពីលើខ្នងភ្នំគូលែន ជ្រុលចង្កូតធ្លាក់ជ្រោះ បណ្តាលឱ្យឆេះម៉ូតូស្លាប់ រីឯកូនស្រីរួចជីវិត

ខេត្តសៀមរាប ៖ បុរសជាឪពុកផឹកស្រវឹងជិះម៉ូតូឌុបកូនស្រីក៏ជ្រុលចង្កូតធ្លាក់ជ្រោះ បណ្តាលឱ្យ ឆេះម៉ូតូ ស្លាប់ឪពុក រីឯកូនស្រីអាយុ៣ឆ្នាំបានរួចជីវិត នៅលើខ្នងភ្នំគូលែន។ ហេតុការណ៍នេះ កើតឡើងនៅម៉ោងជិត ៨យប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅចំណុចក្បាលជ្រោះ ស្ថិតនៅភូមិអន្លងធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

មន្ត្រីនគរបាលស្រុកស្វាយលើ ខេត្តសៀមរាបបានឱ្យដឹង នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា សពជន រងគ្រោះ ឈ្មោះ គង់ ឆាយ អាយុ៤៩ឆ្នាំ នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានឆេះស្លាប់ជាមួយម៉ូតូក្នុងជ្រោះនៅចំណុចកើតហេតុខាងលើ។

ប្រភពខាងលើបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ណម ឌុយ អាយុ៣០ឆ្នាំ ជាអ្នកបានលក់ស្រាឱ្យជនរងគ្រោះ បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៥ល្ងាច ជនរងគ្រោះបានជិះម៉ូតូឌុបកូនស្រីឈ្មោះ ឆាយ ស្រីពី មកឈប់ផឹកស្រា នៅតូបរបស់ខ្លួន ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

ជនរងគ្រោះបានបន្តផឹករហូតដល់ស្រវឹងជោគជាំ ទើបនៅម៉ោងប្រមាណ៧យប់ ម្ចាស់តូបបានប្រាប់ទៅជន រងគ្រោះឱ្យនាំកូនទៅផ្ទះទៅព្រោះកូនឃ្លានបាយហើយ។ បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូឌុបកូនស្រីត្រឡប់មកផ្ទះវិញ តែខណៈជិះដល់ចំណុចកើតហេតុ នៅម៉ោងជាង ៧យប់ ថ្ងៃដដែល នៅចំណុចក្បាលជ្រោះ ភូមិអន្លងធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដោយសាតែម៉ូតូគ្មានភ្លើងហើយជនរងគ្រោះស្រវឹងផង ក៏ជ្រុលចង្កូតធ្លាក់ទាំងម៉ូតូ និងមនុស្សចូលក្នុងជ្រោះ ពេលនោះជន រងគ្រោះត្រូវបានម៉ូតូសង្កត់ពីលើ ចំណែកកូនស្រីក៏បានធ្លាក់ចូលដែរតែមិនបានសន្លប់ទេ។

ពេលកូនស្រីឃើញឱពុកសន្លប់មិនកំរើក ហើយមានផ្សែងចេញពីក្នុងម៉ូតូ ក៏បានរត់ទៅហៅបងប្រុសបង្កើតឈ្មោះ ឆាយ វង់ ភេទប្រុស អាយុ៨ឆ្នាំ ឱ្យគេមកជួយ ព្រោះផ្ទះមិននៅឆ្ងាយប៉ុន្មានពីកន្លែងកើតហេតុដែរ។ តែពេលត្រឡប់មកវិញជនរងគ្រោះក៏ត្រូវបានភ្លើងឆេះបណ្តាលឱ្យស្លាប់បាត់ទៅហើយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img