32 C
Phnom Penh
Monday, September 9, 2024

បុរស​ម្នាក់​បើកបរ​ម៉ូតូ​ដួល​ត្រូវ​រថយន្ត​កិន​ស្លាប់​នៅ​ស្រុក​ភ្នំស្រួច​

​​កំពង់ស្ពឺ​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​បន្ទាប់ពី​ជិះ​ម៉ូតូ​ដួល​ហើយ​ត្រូវ​រថយន្ត​កិន នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៧-៦៨ ត្រង់ចំណុច​ភូមិ​ត្រពាំង​អត់​ទឹក ឃុំ​គី​រី​វ័​ន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៣:១៥​នាទី​រសៀល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២២​។​

​ន​​គ​របាល​មូលដ្ឋាន​បាន​ឱ្យដឹងថា​ជនរងគ្រោះ​មានឈ្មោះ អ៊ុម នក់ អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ទួលសាលា ស្រុក​បសេដ្ឋ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ១K ០០៩៩ ឌុប​កូនប្រុស​អាយុប្រមាណ​ជាង​៣​ឆ្នាំ (​រងរបួស​ស្រាល​)​។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣F-៦៧៨៦ សណ្តោង​សឺ​មី​រ៉ឺម៉ក ពាក់​ស្លាក​លេខ ភ្នំពេញ ៤A-៩៣៦៣ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​។​

​ក្រោយ​កើតហេតុ​មន្ត្រី​ជំនាញ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​ចំពោះ​វត្ថុតាង​រថយន្ត និង​ម៉ូតូ យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img