ឧត្តរមានជ័យ៖ បុរសម្នាក់បើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ត្រូវចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៦ និង៤៣នាទី ស្ថិតនៅត្រង់ចំណុចភូមិជ្រឹងខាងកេីត សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។


ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមានកេីតករណីផ្ទុះមីនតោន ១លេីកបណ្តាលឲ្យជនរងគ្រោះម្នាក់មានឈ្មោះ រ៉ូ គ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិកេីតហេតុខាងលេីក (រងរបួសធ្ងន់) និងខូចខាតត្រាក់ទ័រ ១ គ្រឿង។
សូមបញ្ជាក់ថា ក្រោយពេលកេីតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យនៅថ្ងៃដដែលផងដែរ។






ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News