27 C
Phnom Penh
Friday, September 30, 2022

បុរសម្នាក់បាញ់សម្លាប់ ខ្លួនឯងក្រោយ បុករបាំងថ្ម មុខ វិមាន កាពីតូលអាមេរិក

(អន្តរជាតិ)៖ បុរសម្នាក់បានសម្លាប់ខ្លួននៅព្រឹកថ្ងៃទី១៤ ខែសីហា នៅជិតវិមានកាពីតូល បន្ទាប់ពីបើករថយន្តបុករបាំងថ្ម រួចបាញ់គ្រាប់កាំភ្លើងទៅលើអាកាស មុននឹងយកកាំភ្លើងមកបាញ់ខ្លួនឯង។

សេចក្តី ថ្លែងការណ៍របស់ប៉ូលិសកាពីតូលបាននិយាយថា អត្តសញ្ញាណ ឬហេតុផលរបស់ បុរសរូបនោះមិនទាន់ត្រូវបានគេ កំណត់នៅឡើយទេ។

ឧបទ្ទវហេតុនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំង និងជម្លោះដ៏ក្តៅគគុកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការវាយឆ្មក់នៅឯរមណីយដ្ឋាន Florida របស់អតីតប្រធានាធិបតី Donald Trump នាំឱ្យប្រអប់ឯកសារជាច្រើនត្រូវបានរឹបអូស។

សេចក្តីថ្លែងការណ៍របស់ប៉ូលីស បង្ហាញបុរសនោះបានបើករថយន្តរបស់គាត់ចូលទៅក្នុងរបាំងនៅផ្លូវ East Capitol និងផ្លូវទី២ភ្លាមៗបន្ទាប់ពីម៉ោង ៤ព្រឹកម៉ោងក្នុងស្រុក។

សេចក្តីថ្លែងការណ៍បាននិយាយថា ៖ “នៅពេលបុរសនោះចេញពីឡានដែលឆាបឆេះ។ បន្ទាប់មកបុរសនោះបានបាញ់ជាច្រើនគ្រាប់ទៅលើអាកាស។ បន្ទាប់មកក៏យកកាំភ្លើងបាញ់សម្លាប់ខ្លួនតែម្តង”។

ក្នុងហេតុការណ៍នេះមិនមានអ្នកណាម្នាក់រងរបួសនោះទេ។ នាយកដ្ឋានប៉ូលីសក្រុង DC កំពុងដឹកនាំការស៊ើបអង្កេត៕

ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត