30 C
Phnom Penh
Friday, December 8, 2023

បុរសទី២ ដែលបានប្លន់សត្វឆ្កែរបស់ Lady Gaga ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគាររយៈពេល ៦ឆ្នាំ​

(អាមេរិក)៖ បុរសទី២ ដែលត្រូវបានចោទប្រកាន់ពីបទ លួចឆ្កែរបស់តារាល្បី Lady Gaga និងបានបាញ់អ្នកបណ្តើរឆ្កែឲ្យមានរបួសនោះ ត្រូវបានតុលាការចេញសេចក្តីសម្រេច ឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ បន្ទាប់ពីបានសារភាពថា ខ្លួនបានចូលរួមក្នុងការប្លន់នេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន RTE នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។

បុរសខាងលើមានឈ្មោះថា Lafayette Shon Whaley បច្ចុប្បន្នអាយុ២៨ឆ្នាំ ត្រូវបានសម្រេចឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទប្លន់ កម្រិតទីពីរ ក្នុងសកម្មភាពលួចឆ្កែពូជ bulldogs បារាំងរបស់តារាចម្រៀង Lady Gaga។ Whaley ត្រូវបានគេដឹងថា ជាសមាជិកនៃក្រុមក្មេងទំនើង ដែលបានបាញ់អ្នកបណ្តើរឆ្កែរបស់ Lady Gaga ឲ្យរបួសនៅតំបន់ហូលីវូដ ក្នុងខែកុម្ភៈ ឆ្នាំ ២០២១។ ការកាត់ទោសរបស់ Whaley បានកើតឡើងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីអ្នកសមគំនិត Jaylin Keyshawn ត្រូវបានចាប់ដាក់ពន្ធនាការ ហើយបន្ទាប់ពីជនសង្ស័យជាខ្មាន់កាំភ្លើង James Howard Jackson ត្រូវបានចាប់ខ្លួនមកវិញ។

យ៉ាងណាមិញ ចំពោះស្ត្រីម្នាក់ទៀត ដែលត្រូវបានប៉ូលីសអះអាងថា ជាអ្នកយកឆ្កែទាំងពីរក្បាលត្រឡប់មកវិញ ជាថ្នូរនឹងទឹកប្រាក់៥០ម៉ឺនដុល្លារនោះ ក៏ត្រូវបានជាប់ទោសផងដែរ ពីបទដោះដូររបស់ដែលត្រូវបានចោរលួច។ បើតាមប៉ូលីស នៅ Los Angeles បាននិយាយថា នៅពេលនោះ ក្រុមក្មេងទំនើងទាំងនោះ មិនជឿថា សត្វឆ្កែទាំងនោះ ត្រូវបានកំណត់គោលដៅ ដោយសារតែម្ចាស់របស់វាទេ ប៉ុន្តែដោយសារតែការផ្សព្វផ្សាយពីពូជរបស់សត្វឆ្កែនេះ នៅលើទីផ្សារងងឹត៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img