28 C
Phnom Penh
Monday, July 15, 2024

បុរសចំនួន២ដើររកបន្លែផ្លែឈើក្នុងព្រៃត្រូវបានជាន់មីនផ្ទុះបណ្តាលឱ្យ របួសដាច់ជើងម្ខាងព្រះវិហារ៖ ប្រជាពលរដ្ឋពីរនាក់បានដើរចូលព្រៃរកបន្លែផ្លែឈើ ហើយក៏ជាន់មីនបន្សល់ពីសម័យសង្គ្រាមបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ដោយដាច់ជើងម្ខាង។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ (ភ្នំណងទឹម) ស្ថិតនៅភូមិឈើទាលគង ឃុំ-ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីម៉ោងជាង១១ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។

មន្ត្រីអាជ្ញាធរស្រុកបានឱ្យដឹងថា មុនគ្រោះថ្នាក់កើតឡើងប្រជាពលរដ្ឋទាំងពីរនាក់ខាងលើ បានដើរចូលព្រៃរុករកបន្លែផ្លែឈើ។ ពេលនោះមានម្នាក់ក៏ជាន់មីនប្រឆាំងមនុស្សសល់ពីសម័យសង្គ្រាមបណ្តាលឱ្យរងរបួសម្នាក់ធ្ងន់ដាច់ជើងខាងស្តាំ។ ជនរងគ្រោះឈ្មោះ និល ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ ជាគ្រួសារក្រីក្រ មានកូនក្នុងបន្ទុកចំនួន៧នាក់ ស្រី៤នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុ អ្នករងរបួសត្រូវបានកម្លាំងការពារព្រំដែនជួយនាំចេញពីព្រៃ និងដឹកតាមរថយន្តដែលមកចាំទទួលនៅជិតជើងភ្នំទៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ហើយបន្តទៅមន្ទីរពេទ្យ១៦ មករា ខេត្តព្រះវិហារ ដើម្បីសង្គ្រោះបន្ទាន់៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img