26 C
Phnom Penh
Saturday, October 1, 2022

បាត់មុខពីការសម្តែងយូរ ពេលនេះ Fan Bing Bing ស្រាប់តែលេចវត្តមានក្នុងភាពយន្តបែបឧក្រិដ្ឋកម្មរបស់កូរ៉េ

(កូរ៉េ)៖ តារាសម្តែងស្រីធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញរបស់ចិន Fan Bing Bing បានបង្ហាញវត្តមានដ៏គួរឲ្យចាប់អារម្មណ៍ក្នុងភាពយន្ត «Insider» របស់ទូរទស្សន៍កូរ៉េខាងត្បូង JTBC វគ្គ១៤ ខណៈការបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តរបស់នាងនៅពេលនេះ ប្រៀបបានជាការបើកឆាកជាថ្មីនៃការប្រឡូកក្នុងវិស័យភាពយន្តរបស់នាង ចាប់តាំងពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ ដោយសាររឿងអាស្រូវគេចពន្ធ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន All K-POP នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។

ត្រឡប់ទៅកាលពីខែកុម្ភៈ ដើមឆ្នាំ២០២២នេះ មានសេចក្តីរាយការណ៍ថា តារាសម្តែង Fan Bing Bing បានទៅដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីថតភាពយន្តមួយ តែយ៉ាងណា ជុំវិញព័ត៌មានលំអិតនៃគ្រោងភាពយន្តដំបូងរបស់តារាស្រីរូបនេះនៅកូរ៉េ គឺមិនត្រូវបានបញ្ជាក់ច្បាស់លាស់ឡើយ ដោយបន្សល់នូវអាថ៌កំបាំងតាំងពីពេលនោះមក។

តែយ៉ាងណានៅទីបំផុត គេក៏ឃើញវត្តមានរបស់តារាស្រី Fan Bing Bing ក្នុងភាពយន្តបែបឧក្រិដ្ឋកម្មរបស់ទូរទស្សន៍ JTBC ដែលសម្តែងជាតួស្រីមុខមាំ ប្រៀបបានជាបងធំក្នុងរឿង មានអង្គរក្សដើរពីក្រោយជាច្រើននាក់។ តារា សម្ដែង ចិន រូប នេះ ត្រូវ បាន គេ រំពឹង ថា នឹងសម្ដែង ជា តួ ឯក ក្នុង រឿង «Insider» នេះផងដែរ។

គួរជម្រាបថា តារាស្រី Fan Bing Bing ចាប់តាំងពីផ្ទុះរឿងអាស្រូវគេចវេសមិនបង់ពន្ធមក ត្រូវបានគេសង្កេតឃើញថា ហាក់មិនទាន់មានផលិតកម្មណាមួយទាក់ទង ឲ្យសម្ដែងភាពយន្តថ្មីនៅឡើយ ហើយភាពយន្តទាំងប៉ុន្មានកន្លងមក ដែលនាងបានថតរួច ក៏នៅតែមិនអាចចាក់ផ្សាយបានដែរ។ យ៉ាងណាមិញ នៅពេលនេះស្រាប់តែលេចវត្តមាននាង ក្នុងភាពយន្តរបស់កូរ៉េ បង្កការចាប់អារម្មណ៍ជាខ្លាំង ចំពោះទស្សនិកជនដែលធ្លាប់តាមដានរឿងរបស់នាងកន្លងមក៕


ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត