34 C
Phnom Penh
Saturday, June 10, 2023

បាត់កូនជាងមួយម៉ោង ឪពុកម្តាយដើរកស្រាប់តែឃើញអណ្តែតក្នុងស្រះទឹក

កំពត៖ កុមារាអាយុ០៧ឆ្នាំម្នាក់ ត្រូវបានឪពុកម្តាយប្រទះឃើញអណ្តែតក្នុងស្រះទឹកមួយ បន្ទាប់ពីបាត់ពីផ្ទះជាងមួយម៉ោង។ ករណីលង់ទឹកស្លាប់យ៉ាងអាណោចអាធម្មនេះ បានកើតឡើងនៅភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ 

យោងតាមការឱ្យដឹងពីមន្ត្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា កុមារាដែលបាត់បង់ជីវិតឈ្មោះ ឆន រដ្ឋា អាយុ០៧ឆ្នាំ រស់នៅជាមួយឪពុកម្តាយ ក្នុងភូមិសង្កាត់កើតហេតុខាងលើ។ កាលពីវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ គ្រួសារមួយនេះបានបាត់កូនប្រុសពីក្នុងផ្ទះមិនដឹងទៅណា ភ្លាមៗនោះក៏បាននាំគ្នាតាមរក និងដើរសួរគ្រប់ផ្ទះអ្នកជិតខាង តែមិនមាននរណាបានឃើញនោះឡើយ។ លុះដល់ម៉ោងជាង១រសៀល ពេលទៅរកនៅស្រះមួយដែលមានចម្ងាយប្រហែល១០០ម៉ែត្រពីផ្ទះ ស្រាប់តែប្រទះឃើញសពកូនអណ្តែតទឹកទៅហើយ ទើបចុះស្រង់យកទៅផ្ទះ។ 

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ នៃអធិការក្រុងបូកគោ បានចុះធ្វើកោសលវិច័យ និងពិនិត្យឃើញថា កុមាររងគ្រោះបានស្លាប់ដោយសារលង់ទឹក មិនជាអំពើឃាតកម្មបង្កឡើងដោយនរណាម្នាក់ឡើយ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_img

អានបន្ត

spot_img
spot_img