33 C
Phnom Penh
Monday, February 6, 2023

បាញ់កណ្ដាលក្រុងបាត់ដំបងជាង១០គ្រាប់ នៅវេលាទៀបភ្លឺ សម្លាប់ជីវិតយុវជនម្នាក់

ខេត្តបាត់ដំបងោ៖ យុវជនម្នាក់បានស្លាប់ដោយការបាញ់ប្រហារពីសំណាក់ជនមិនស្គាល់មុខដែលបានបើករថយន្តទំនើប ហើយចុះទៅបាញ់យ៉ាងសាហាវ ទៅលើជនរងគ្រោះដែលកំពុងអង្គុយនៅលើបង់តាមសួនច្បារ កណ្ដាលក្រុងបាត់ដំបង ហើយបើករថយន្តគេចខ្លួនបាត់ស្រ មោល។

ហេតុការណ៍នេះបានកើតឡើងនៅប្រហែលម៉ោង៤និង ៣០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ លើសួនច្បារក្បែរវេទិកាអុំទូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមប្រភពមួយចំនួនបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យបើករថយន្តម៉ាក GS 300 បានមកឈប់ត្រង់ទីតាំងខាងលើ ព្រមទាំងបានប្រើប្រាស់កាំភ្លើងខ្លីបាញ់ទៅលើយុវជនម្នាក់ដែលកំពុងអង្គុយលេងនៅលើបង់អស់ប្រមាណជាង១០គ្រាប់ រួចក៏បានបើករថយន្តគេចខ្លួនបាត់ស្រមោលតែម្តង។ ភ្លាមៗនោះដែរជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសលដោយសារជនរងគ្រោះត្រូវរបួសច្រើនកន្លែងពេកបណ្តាលឱ្យស្លាប់នៅព្រឹកនោះតែម្តង។

មន្ត្រីនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជាជាងជួសជុលរថយន្ត រស់នៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជុំវិញករណីបាញ់សម្លាប់ទាំងព្រឹកនេះដែរ ប្រភពមួយចំនួនបាននិយាយថា ជនសង្ស័យក៏មិនមែនជាមនុស្សធម្មតាដែរ គេអាចមានខ្នងធំៗ ឬក៏ស្គាល់គ្នាជាមួយសមត្ថកិច្ចទៀតផង ហើយបើសមត្ថកិច្ចចង់ចាប់ខ្លួនក៏ទំនងជាមិនពិបាកដែរ ព្រោះនៅទីនោះកាមេរ៉ាសុវត្ថិភាពរបស់ធនាគារឯកជនមួយកន្លែងចាប់រូបភាពបានទាំងអស់។

ពាក់ព័ន្ធនិងបញ្ហានេះ លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា លោកកំពុងបើកការស្រាវជ្រាវហើយ៕


ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img