31 C
Phnom Penh
Thursday, June 30, 2022

បង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់ ចាប់ខ្លួនជនសង្ស័យ ១២នាក់ នៅខេត្តកំពង់ចាម

ស្តាប់អត្ថបទជាសំឡេង

កំពង់ចាម៖ សមត្ថកិច្ចខេត្តកំពង់ចាម បានចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់ នឹងអាប៉ោងភ្នាល់ដាក់ប្រាក់) ស្ថិតនៅចំណុចចំការស្វាយចន្ទីរ ភូមិអូរតាសែន ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

ក្នុងប្រតិបត្តិការបង្ក្រាបនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការសម្របសម្រួលផ្ទាល់ពី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម

ជនសង្ស័យទាំង ១២នាក់ ឈ្មោះ ទិត សុផាត ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតាសែន ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម, ឈ្មោះ សម្បត្តិ ពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបារាយណ៍ ឃុំបារាយរណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ, ឈ្មោះ វ៉ាន់ នាក់ ភេទប្រុស អាយុ៥៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដីថ្មី ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម, ឈ្មោះ ជួន ភា ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតាប៉ាង១ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម, ឈ្មោះ ឈាង ម៉ៅ ភេទប្រុស អាយុ៥៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតាប៉ាង១ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម, ឈ្មោះ ងួន វណ្ណារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្នល់បែកលិច ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម, ឈ្មោះ យ៉េន សំបូ ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតាប៉ាង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម, ឈ្មោះ អ៊ាង ណារ៉ាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ, ឈ្មោះ តាំង ធី ភេទប្រុស អាយុ៥៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអូរសួរស្ដី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ, ឈ្មោះ ស្រ៊ុន ស្រ៊ាង ភេទប្រុស អាយុ៦៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម, ឈ្មោះ ជឿង កុល ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម, ឈ្មោះ ងួន បូណា ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឈូក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។

ចំពោះវត្ថុតាងដកហូតរួមមាន ម៉ូតូចំនួន ៣៨គ្រឿង, ទូរស័ព្ទដៃចំនួន ១០គ្រឿង, មាន់ងាប់ចំនួន ៣ក្បាល, កន្ត្រក់ដាក់មាន់ចំនួន៣, ហាន់តោអាប៉ោង ១, ចានអាប៉ោង ១, ផ្ទិលប៉ោង ១, ប្រាក់រៀលចំនួន ១,៨២០,០០០រៀល (មួយលានប៉ែតសិបពីម៉ឺនរៀល), ប្រាក់ដុល្លាចំនួន ១៣០ដុល្លា(មួយរយសាមសិបដុល្លារ) ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់ លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត