មណ្ឌលគិរី៖ ទីតាំងស្តុបឈើល្មើសច្បាប់មួយកន្លែង ក្នុងចំការស្វាយចន្ធី ស្ថិតខាងក្រោយស្នាក់ការរងមន្ត្រីបរិស្ថានេះ អូរាំង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី ចុះបង្ក្រាប និងគ្មានឃើញវត្តមានមន្ត្រីដែនបរិស្ថានដែនជំរកសត្វព្រៃអូរាំងឡើយ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នគរបាលខេត្តមណ្ឌលគិរី បានចុះបង្រ្កាបទីតាំងស្តុកឈើមួយកន្លែង ជាឈើប្រភេទលេខ១ មានចំនួន៣៩ដុំ ដែលក្រុមឈ្មួញកាត់យកមកលាក់ទុកក្នុងចំការស្វាយចន្ទី ស្ថិតក្រោយស្នាក់ការបរិស្ថាន អូរាំង មិនដែលឃើញមន្ត្រីបរិស្ថាន ចុះទៅបង្ក្រាបនោះទេ។

ករណីបង្ក្រាបទីតាំងស្តុបឈើល្មើសច្បាប់នៅក្បែរស្នាក់មន្ត្រីបរិស្ថានខាងលើ គឺធ្វើឡើងបន្ទាប់ពីលោក សូ សុវណ្ណ ស្នងការរង ជាអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចាត់កម្លាំងចុះដល់ទីតាំងស្តុកឈើស្ថិតនៅភូមិពូជូ និងពូឃ្លែ ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី ដើម្បីបង្ក្រាបរឹបអូសធ្វើកំណត់ហេតុចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News