27 C
Phnom Penh
Friday, May 20, 2022

បង្ក្រាបករណីរក្សាទុកគ្រឿងញៀនជាង២៥ គីឡូក្រាម និងចាប់ខ្លួនជនសង្ស័យ១នាក់

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ( ក១០) ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករង មន្ទីរ និងលោក តឹក សូនី នាយការិយាល័យចូលរួមពីកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូង រាជធានីភ្នំពេញ បានធ្វើការ ស៊ើបអង្កេត ស្រាវជ្រាវឈានទៅបង្ក្រាបនៅចំណុច បន្ទប់ជួលលេខ៩ ផ្លូវលំ ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការ បង្ក្រាបនេះ បានធ្វើឡើងនៅ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២២ និង ៣០នាទី ដោយកម្លាំងបានឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ អ៊ាត ម៉ាទី ភេទ ប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រួមនឹងវត្ថុតាងមេតំហ្វេតាមីន (ICE) ទម្ងន់ ២០.៩៩០,៧៣ ក្រាម អ៊ិច ស្តាស៊ី (MDMA) ២.៨០០ ក្រាម កេតាមីន (Ketamine) ១.៤០២ក្រាម សរុបទម្ងន់ ២៥. ១៩២.៧៣ក្រាម ។ ក្រៅពីនេះក៏បានរកឃើញអាវុធវែង២ដើម និងគ្រាប់ចំនួន ៩៦គ្រាប់ផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ តាមចាត់ការបន្តនីតិវិធី៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត