តាមពិតអ្វីដែលល្អ ឬអាក្រក់ខុស ឬត្រូវអាស្រ័យទៅលើស្ថានភាពជម្រើសនិងសេចក្ដីសម្រេចចិត្ត ខុសៗគ្នា ហើយមនុស្សផ្សេងគ្នាក៏មានកម្លាំងរូបរាងសម្រស់ និងចំណង់ចំណូលចិត្តខុសៗគ្នាដែរ។


នៅពេលខ្លះអ្នកឃើញស្មូមនៅតាមដងវិថីអ្នកមានចិត្តអាណិតអាសូរ ប៉ុន្ដែអ្នកមិនអាចជួយអ្វីបាន ទាំងអស់ព្រោះបើអ្នកឱ្យលុយនោះអ្នកនឹងលើកទឹកចិត្តស្មូមឱ្យបន្តសុំលុយតទៅទៀតហើយ អ្នកមិនគួរមានអារម្មណ៍មិនល្អចំពោះទិដ្ឋភាពនេះទេ ព្រោះវាគឺជាការជ្រើសរើសមុខរបររបស់គេ។


វាគួរឱ្យខ្លោចផ្សាចិត្ត នៅពេលដែលអ្នកឃើញមនុស្សមានទ្រព្យសម្បត្តិច្រើន ហើយអ្នកច្រណែន នឹងគេព្រោះតែអ្នកឆ្ងល់ថា ហេតុអ្វីបានជាគេមានជាងអ្នកនោះ។


និយាយដោយត្រង់ អ្នកមិនគួរគិតថា តើអ្នកណាមានជាងអ្នកណា ឬអ្នកណាគ្រាន់បើជាងអ្នកណាទេ វាសំខាន់ត្រង់ថា បើអ្នកបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងលទ្ធភាពទៅហើយ អ្នកត្រូវ ញញឹមទទួលស្គាល់ និងទទួលយកនូវលទ្ធផលនោះទៅចុះព្រោះថាអ្វីៗ សុទ្ធសឹងតែមានការចាប់ផ្ដើម និងមានទីចប់របស់វា។










ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News