32 C
Phnom Penh
Monday, September 9, 2024

នាវាហ្វីលីពីន មានចេតនាបើកបំបុកនាវាចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង

ឆ្មាំសមុទ្រចិន បាននិយាយថានាវាមួយគ្រឿងរបស់ហ្វីលីពីន ដែលមិនបានអើពើនឹងការព្រមានម្តងហើយម្តងទៀតរបស់ខ្លួន បានបើកបំបុកនាវាមួយគ្រឿងរបស់ ចិន ចិន ដោយចេតនា ដោយចេតនា ដែ ដែលនេះជាំអាកប្បកិរិយាគ្មានវិជ្ជានិងប្រកបដោយគ្រោះថ្នាក់ នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ វីដេអូខ្លីមួយដែលត្រូវបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមរបស់ឆ្មាំសមុទ្រចិន បានបង្ហាញថាការប៉ះទង្គិចគ្នាបានកើតឡើងនៅម៉ោងប្រហែល ៣៖២៤នាទីព្រឹកព្រលឹម នៅថ្ងៃចន្ទ ទី១៩ ខែសីហានេះ។ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យឆ្មាំសមុទ្រចិនម្នាក់បានអះអាងទៀតថានាវាខាងលើដដែលរបស់ហ្វីលីពីន បានចូលក្នុងដែនទឹកស្ថិតនៅក្បែរតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដោយបានធ្វើសកម្មភាពបង្ករឿងម្តងហើយម្តងទៀត និងបានបង្កចលាចល ព្រមទាំងបំពានលើ កិច្ចព្រមព្រៀងរវាងចិន និងហ្វីលីពីន។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img