33 C
Phnom Penh
Sunday, September 24, 2023

នាវាផ្ទុកយន្តហោះអាមេរិក វិលចូលសមុទ្រចិនខាងត្បូងវិញ ចំពេលតានតឹងជាមួយ ក្រុងប៉េកាំង

នាវាផ្ទុកយន្តហោះអាមេរិក និងក្រុមវាយប្រហាររបស់ខ្លួន បានវិលត្រឡប់ទៅកាន់សមុទ្រចិនខាងត្បូងវិញហើយ បន្ទាប់ពីចូលចតនៅកំពង់ផែ ក្នុងប្រទេសសិង្ហបុរី។

នាវាផ្ទុកយន្តហោះអាមេរិក USS Ronald Reagan
នេះជាការដាក់ពង្រាយនៅក្នុងតំបន់ជម្លោះ ខណៈភាពតានតឹងជាមួយចិន កំពុងកើនឡើងខ្លាំងជុំវិញដំណើរទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់ដោយមេដឹកនាំសភាអាមេរិកលោកស្រី Nancy Pelosi។

មន្ត្រីក្នុងកងនាវាចរទី៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់អំពីការដាក់ពង្រាយនាវាផ្ទុកយន្តហោះ USS Ronald Reagan ទៅកាន់ផ្លូវពាណិជ្ជកម្មដ៏សំខាន់ ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយលើសំណួរអំពីភាពតានតឹងជុំវិញការធ្វើដំណើររបស់លោកស្រី Pelosi នោះទេ។

មេបញ្ជាការ Hayley Sims បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ថា “នាវា USS Ronald Reagan និងក្រុមវាយប្រហាររបស់ខ្លួន កំពុងដំណើរការ ដោយធ្វើប្រតិបត្តិការនៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីដំណើរទស្សនកិច្ចប្រកបដោយជោគជ័យទៅកាន់កំពង់ផែសិង្ហបុរី”។

នាវាផ្ទុកយន្តហោះអាមេរិក USS Ronald Reagan
លោក Sims បន្ថែមថា នាវា Reagan កំពុងបន្តប្រតិបត្តិការធម្មតាតាមកាលវិភាគ ដែលជាផ្នែកមួយនៃការល្បាតជាប្រចាំ ដើម្បីគាំទ្រដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។

នៅពេល​ស្នើសុំ​ការ​អត្ថាធិប្បាយ ក្រសួងការបរទេស​ចិន​បានសង្កត់ធ្ងន់​ថា សហរដ្ឋ​អាមេរិក​បានបង្ហាញ​សាច់ដុំជាថ្មី​ម្ដងទៀត ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​នឹង​ការ​ធ្វើនាវាចរណ៍។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែកក្កដាថា “អ្នកគ្រប់គ្នាមើលឃើញហើយ វាច្បាស់ណាស់ពីរឿងនេះ ដែលថា អ្នកណាជាអ្នកគំរាមកំហែងធំបំផុតចំពោះសមុទ្រចិនខាងត្បូង និងសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ី”៕
ដោយ៖ ពុទ្ធិញ៉ូស៍

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_img

អានបន្ត

spot_img
spot_img