27 C
Phnom Penh
Thursday, December 8, 2022

នាវាផ្ទុកយន្តហោះអាមេរិក កំពុងឆ្ពោះដំណើរទៅ កូរ៉េខាងត្បូង

នៅចុងសប្តាហ៍នេះ នាវាដឹកយន្តហោះរបស់សហរដ្ឋអាមេរិក នឹងទៅដល់ប្រទេសកូរ៉េខាងត្បូងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨មក ដើម្បីធ្វើសមយុទ្ធយោធារួមគ្នា ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីឥរិយាបថនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។

កងទ័ពជើងទឹកកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទទី១៩ខែកញ្ញាថា USS Ronald Reagan ដែលជានាវាផ្ទុកយន្តហោះចម្បាំងដឹកនាំក្រុមនាវាវាយប្រហារតូចៗ នឹងទៅដល់ទីក្រុងកំពង់ផែ Busan នៅថ្ងៃសុក្រ ទី២៣ខែកញ្ញា។

កងទ័ពជើងទឹកកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តាមរយៈការធ្វើសមយុទ្ធរួមគ្នា កងទ័ពជើងទឹកនៃប្រទេសទាំងពីរ គ្រោងពង្រឹងការត្រៀមខ្លួនខាងយោធា និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំនៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ដើម្បីសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ”។

កាលពីដើមខែនេះ ប្រទេសកូរ៉េខាងជើង បានអនុម័តច្បាប់មួយ ដែលអនុញ្ញាតឱ្យខ្លួនបើកការវាយប្រហារនុយក្លេអ៊ែរការពារខ្លួន និងប្រកាសពីឋានៈរបស់ខ្លួន ជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរមិនបកត្រលប់ក្រោយ។

ទីក្រុងព្យុងយ៉ាង បានធ្វើការសាកល្បងអាវុធជាច្រើនលើកនៅឆ្នាំនេះ ដោយបានបាញ់បង្ហោះមីស៊ីលរាប់សិបគ្រាប់ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំផងដែរ។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលបង្ហាញក្តីព្រួយបារម្ភអំពីអ្វីដែលពួកគេហៅថាជា “ការផ្ញើសារបង្កជម្លោះ និងធ្វើឱ្យមានអស្ថិរភាព ទាក់ទងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយកូរ៉េខាងជើង”។

សេចក្តីថ្លែងការណ៍នោះនិយាយថា “ភាគីទាំងពីរបានប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រើអំណាចទាំងអស់របស់ខ្លួន ដើម្បីពង្រឹងជំហររបស់សម្ព័ន្ធភាព”៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img