នាយករដ្ឋមន្ត្រីអីស្រាអែល លោក Benjamin Netanyahu នាថ្ងៃចន្ទនេះ បានចេញដំណើរឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីថ្លែងសុន្ទរកថាដ៏សំខាន់មួយ ទៅកាន់សមាជិកសភាទាំង២របស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះខណៈទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរ បានទទួលរងភាពល្អក់កករ ដោយសារតែបញ្ហាសង្គ្រាមនៅដែនដីប៉ាឡេស្ទីន ហ្កាហ្សាស្គ្រីប (Gaza Strip)។ លោក Netanyahu បានហៅទស្សនកិច្ចនេះថាជាដំណើរទស្សនកិច្ចដ៏សំខាន់បំផុតមួយដែលកើតមានឡើងចំពេលសហរដ្ឋអាមេរិកស្ថិតក្នុងភាពស្រពេចស្រពិលផ្នែកយោបាយ ដោយលោកចង់សំដៅលើការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ក្នុងការមិនបន្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ ហើយស្របពេលទីក្រុងវ៉ាស៊ីនតោន ព្យាយាមជំរុញឱ្យអីស្រាអែល ស្វែងរកបទឈប់បាញ់គ្នា ជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New