27 C
Phnom Penh
Sunday, June 26, 2022

ធម្មទាននៃការរៀនពាក្យខ្មែរ

សំខាន់  ទិតៀន

សម្ដេចព្រះសង្ឃរាជ  ជួន  ណាត  ទ្រង់បានមានព្រះរាជឱង្ការថា៖

ខ្មែរ និងសៀមជាប្រទេសជាប់ព្រំដែនជាមួយគ្នា  ដូចនេះ  ពាក្យសម្ដីតែងតែឆ្លងទៅឆ្លងមក ដោយចៀសមិនរួចឡេីយ  តែសៀមខ្ចីពាក្យសម្ដីពីខ្មែរ  ច្រេីនជាងខ្មែរខ្ចីពីសៀម។

ពាក្យខ្លះសៀមយកពីខ្មែរទៅ  តែអានមិនច្បាស់  ហេីយក្រោយមក  ខ្មែរក៏យកពាក្យនោះ  មកប្រេីវិញ…

ឧទាហរណ៍៖  “សម្គាល់”  ជាពាក្យសម្ដីខ្មែរ  ត្រូវសៀមយកទៅប្រេីជា  “สำคัญ”  អានថា  “សាំខាន់”  ដ្បិតព្យញ្ជនៈ  “គ”  សៀមប្រេីសំេឡង  “ខ”

ក្រោយមក  ខ្មែរក៏យកពាក្យ  “សំខាន់”  មកប្រេីក្នុងន័យដូចជា  “ប្រសើរ, ថ្លៃថ្លា, លើសលែង, ចំណាប់; ដែលគួរទុកជាគ្រឿងសម្គាល់”  វិញដែរ…

“តិះដៀល”  គឺពាក្យសម្ដីខ្មែរ  “តិះ”  សៀមប្រេីជា “តិ ”  អានថា  “ទិ” ;  “តំណិះ”  ជា ” ตำหนิ”  អានថា”តាំហ្និ”; “តិះដៀល”  ជា “តិតើ្យន” អានថា  “ទិតៀន” ( មានអត្ថន័យដូចខ្មែរដដែល ផ្សេងពីខ្មែរខ្លះបន្តិចបន្តួច) ។ល។

ខ្មែរដែលចេះសៀម, ធ្លាប់និយាយប្រាស្រ័យជាមួយនឹងសៀម សៀមថា “ទិ” ,  ថា “តាំហ្និ”; ថា “ទិតៀន” ក៏ថាតាមសៀមដែរទៅ ។

មិនត្រឹមតែនិយាយជាមួយនឹងសៀមប៉ុណ្ណោះឡើយ, ទោះបីនិយាយនឹងខ្មែរគ្នាឯង ក៏ថា “ទិតៀន” ដែរ, ថែមទាំងយល់ថាពាក្យ ទិតៀន មិនសូវធ្ងន់ខ្លាំងស្មើនឹងពាក្យ “តិះដៀល”,  ថែមទាំងអ្នកខ្លះសរសេរ ទិតៀន, ខ្លះ ទិទៀន, ខ្លះ ទិចទៀន ផ្សេងគ្នាទៅទៀត, ព្រោះមានទម្លាប់ផ្សេងៗគ្នា ។

សៀមថាសម្ដីខ្មែរមិនច្បាស់ តាមសំឡេងដើម,គួរតែខ្មែរថាតាមសំឡេងសម្ដីរបស់យើង (ជាការប្រពៃ) ។ នេះជាប្រវត្តិនៃពាក្យ តិះ ក្លាយជា ទិ, តំណិះ ជា តាំហ្និ, តិះដៀល ជាទិតៀន។

ឯកសារយោង ៖ 
–  វចនានុក្រម  និងបទសម្ភាសន៍ របស់សម្ដេចព្រះសង្ឃរាជ  ជួនណាត  ជោតញ្ញាណោ
–  វេយ្យាករណ៍ភាសាខ្មែររបស់សាស្ត្រាចារ្យលោក ឃិន  សុខ
​​សិក្សាស្រាវជ្រាវដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត