27 C
Phnom Penh
Sunday, June 26, 2022

ធម្មទាននៃការរៀនពាក្យខ្មែរ

ក្នុងភាសាខ្មែរ យើងសង្កេតឃើញមានពាក្យបាលីសំស្រ្កឹតជាច្រើន ហើយវាមានឯកសារខ្លះបានអះអាងថា ពាក្យបាលីសំស្រ្កឹតមានរហូតទៅដល់៩០% នៅក្នុងភាសាខ្មែរទៅទៀត ហើយ ពាក្យបាលីសំស្ក្រឹតបានរលាយចូលក្នុងពាក្យខ្មែរ រហូតដល់យើង លែងចាប់អារម្មណ៍ថា តើវាគឺជាពាក្យខ្មែរ ឬបាលីសំស្ក្រឹត ទៅហើយ …

នៅចុងទសវត្សរ៍១៩៦០ វាមានក្រុមអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរខ្លះ បានខិតខំលុបបំបាត់ពាក្យបាលីសំស្រ្កឹតចេញពីភាសាខ្មែរ។

សម្ដេចព្រះសង្ឃរាជ ជួន ណាត បានមានព្រះរាជឱង្ការថា៖ “ យើងមិនអាចលុបបំបាត់ពាក្យបាលីសំស្រ្កឹតចេញបាននោះទេ ព្រោះបើយើងលុបចេញ នោះខ្មែរនឹងមិនអាចនិយាយទាក់ទងគ្នាបានឡើយ។

ឧទាហរណ៍៖ តើអ្នកសុខសប្បាយឬទេ?

ក្នុងសំណួរនេះវាមានពាក្យ ”សុខ” និង “សប្បាយ” ដែលជាពា៣ក្យបាលីសំស្រ្កឹតចំនួនពីរម៉ាត់ រួចស្រេចទៅហើយ ហើយបើយើងមិនប្រើពាក្យបាលីសំស្រ្កឹត តើយើងនឹងសួរគ្នាទៅតាមរបៀបណាទៅ?

ក្រុមអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរនៅក្នុងគណៈកម្មការខេមរយានកម្ម ក៏បានប្រឹងប្រែងកែពាក្យ ដែលគេស្គាល់ និងប្រើថ្នឹកដៃរួចស្រេចទៅហើយដែរដូចជា៖

  • “ជាតូបនីយកម្ម” ទៅជា “ជាតិកម្ម” ទៅវិញ

ប៉ុន្តែក្នុងនាមជាអ្នកសិក្សាភាសាខ្មែរ យើងសូមសួរដូចឆោតថា តើការកែពាក្យនេះ បានផលប្រយោជន៍អ្វី? ដ្បិតពាក្យ “ជាតិ” និង “កម្ម” នៅតែជាពាក្យបាលីសំស្រ្កឹតដដែលទេតើ?

ឯកសារយោង ៖

  • បទសម្ភាសន៍ និងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
  • វេយ្យាករណ៍ភាសាខ្មែររបស់សាស្ត្រាចារ្យ ឃឹន សុខ

ដោយ៖ Puthinew

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត

spot_imgspot_img