អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា កងទ័ពរុស្ស៊ីកំពុងទទួលបានជោគជ័យក្នុងការវាយលុកទឹកដីនៅតំបន់ជុំវិញទីក្រុង Artyomovsk នៃសាធារណរដ្ឋប្រជាមានិត Donetsk ។
លោក Konashenkov បានប្រាប់ឲ្យដឹងទៀតថា នៅក្នុងភាពជោគជ័យនោះ កងទ័ពរុស្ស៊ីក៏បានកម្ចាត់ទាហានអ៊ុយក្រែន និងសព្វាវុធរបស់សត្រូវផងដែរ ជាពិសេសគឺការបាញ់ទម្លាក់យន្តហោះចម្បាំង Su-25 របស់អ៊ុយក្រែននៅសាធារណរដ្ឋប្រជាមានិត Donetsk ។


អ្នកនាំពាក្យរូបនេះបញ្ជាក់ថា “យន្តហោះចម្បាំងនៃកងកម្លាំងអាកាសរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះ Su-25 របស់កងទ័ពអាកាសអ៊ុយក្រែន នៅជុំវិញតំបន់ Krasnoarmeysk ហើយកងទ័ពរុស្សីក៏បានកម្ចាត់ក្រុមឈ្លបការណ៍អ៊ុយក្រែនចំនួន ៣ ក្រុមនៅក្នុងសាធារណរដ្ឋប្រជាមានិត Lugansk ផងដែរ ។
ក្រៅពីការបាញ់ទម្លាក់យន្តហោះ Su-25 របស់អ៊ុយក្រែនហើយ កងទ័ពរុស្ស៊ីក៏បានវាយប្រហារឃ្លាំងប្រេងមួយកន្លែងផងដែរ នៅក្នុងតំបន់ Kharkov ដែលកំពុងផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ឧបករណ៍យោធាអ៊ុយក្រែនសម្រាប់រណសិរ្ស Kupyansk” ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ។ បន្ទាប់មក លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News