26 C
Phnom Penh
Thursday, June 23, 2022

ទំលាប់អាក្រក់ទាំង៨ អាចបំផ្លាញក្រលៀនរបស់យើង

ក្រលៀនរបស់យើងមានរាងដូចជាសរីរាង្គគ្រាប់សណ្តែកស្ថិតនៅបញ្រ្ចាស់ នឹងសាច់ដុំខ្នង ផែ្នកខាងលើ នៃសរីរាង្គពោះ។ ផែ្នកនីមួយៗស្ថិតនៅម្ខាងៗនៃឆ្អឹងខ្នង ។ ក្រលៀនជាសរីរាង្គមានសារៈសំខាន់ណាស់ ដែលមានតួនាទីចំរស់ជាតិពុល និងទឹកលើសកំរិតពីសារពាង្គកាយរបស់យើង។ មានមនុស្សជាច្រើន ដែលមិនយកចិត្តទុកដាក់ពីការថែរក្សាក្រលៀន។ ប្រសិនបើយើងមិនថែរក្សាវាពីឥឡូវនោះទេប្រាកដណាស់ យើងនឹងមានការសោកស្តាយក្នុងពេលឆាប់ៗ ។ ដូចនេះ យើងនឹងបង្ហាញអ្នកអំពី ទំលាប់សាមញ្ញធម្មតាប្រចាំថ្ងៃ ដែលបំផ្លាញក្រលៀនរបស់អ្នកដោយមិនដឹងខ្លន។


– ទំលាប់ទី១៖ ការទទួលទានទឹកមិនគ្រប់គ្រាន់
ប្រសិនបើអ្នកទទួលទានទឹកមិនគ្រប់គ្រាន់ទេ វានឹងធ្វើឱ្យក្រលៀនរបស់អ្នកមាន ហានិភ័យគ្រោះថ្នាក់ ពីព្រោះតួនាទីចំបងរបស់ក្រលៀន គឺបង្ហូរកាកសំណល់ រំលាយអាហារចេញពីរាងកាយ និង ធ្វើឱ្យមានតុល្យភាពនៃការបងើ្កតគ្រាប់ឈាមក្រហមក្នុងរាងកាយរបស់យើង។ នៅពេលអ្នកទទួលទានទឹកមិនគ្រប់ គ្រាន់សម្រាប់ដំណើរការនេះទេ វានឹងនាំឱ្យមានការប្រមូលផ្តុំជាតិពុល ជាច្រើនក្នុងរាងកាយ។

– ទំលាប់ទី២៖ ពន្យារពេលបត់ជើងតូច
ការបត់ជើងបានទៀងពេលត្រឹមត្រូវ គឺជាការថែរក្សាសុខភាពក្រលៀន យ៉ាង មានប្រសិទ្ធិភាព ។ នៅពេលដែលយើងទប់នោមវានឹងបង្កើតបញ្ហាជាច្រើនដូចជា បងើ្កនចំនួនសម្ពាធទឹកនោមក្នុងក្រលៀន នាំឱ្យមានគ្រោះថ្នាក់ដល់ក្រលៀន និងខូចតំរង់នោម។

– ទំលាប់ទី៣៖ ការបរិភោគអំបិលច្រើន លើសពី៥ក្រាម
អំបិលមានផ្ទុកនៅសារធាតុសូដ្យូមច្រើន ហើយភាគច្រើននៃកំរិតសូដ្យូម ដែលយើងទទួលទាន ត្រូវបានបញេ្ចញមកក្រៅ ដែលបង្កគ្រោះថ្នាក់ដល់ ក្រលៀន នៅពេលប្រើប្រាស់អំបិលលើសកំរិត។

– ទំលាប់ទី៥៖ ការប្រើប្រាស់ជាតិអាល់កុល(គ្រឿងស្រវឹង)ច្រើន លើសពី ១០ក្រាម
ជាតិអាល់កុល ជាជាតិពុលប៉ះពាល់ខ្លាំង ដល់ក្រលៀន និងថ្លើម ។ ការប្រើ ប្រាស់ ជាតិអាល់កុលក្នុងកំរិតខ្ពស់ បង្កឱ្យកើតមានអាស៊ីតអ៊ុយរិចក្នុងកោសិកា។


– ទំលាប់ទី៥៖ ការបរិភោគអាហារមានជាតិប្រូតេអ៊ីនខ្ពស់ (ទំងន់១កីឡូក្រាម ត្រូវការ 0,៨ក្រាម ប្រូតេអ៊ីន)
តាមធម្មតា ការបរិភោគអាហារសំបូរជាតិប្រូតេអ៊ីនច្រើន (ត្រី សាច់ ទឹកដោះ គោ ប្រូម៉ាត………) គឺធ្វើឱ្យរាងកាយមានសុខភាពមាំមួនល្អ បន្តែ សូមកុំបរិភោគលើសកំរិត។ ជាតិប្រូតេអ៊ីនច្រើន បង្កើនការផ្ទុកប្រតិកម្មគីមីរំលាយអាហារ ហើយអាចបំផ្លាញក្រលៀនក្នុងរយៈពេលយូរ។


– ទំលាប់ទី ៦៖ ការប្រើប្រាស់ជាតិកាហ្វេអ៊ីនលើសកំរិត
សារធាតុកាហ្វេអ៊ីន មានផ្ទុកច្រើននៅក្នុងសូកូឡា ភេសជ្ជៈ ដូចជា កាហេ្វ , ភេសជ្ជៈប៉ូវកំលំាង… អាចបង្កឱ្យមានលើសសំពាធឈាម ក៏ជាហេតុនាំឱ្យមានភាព គ្រោះថ្នាក់ដល់ក្រលៀនផងដែរ។

– ទំលាប់ទី៧៖ ការជក់បារី
ការជក់បារី បង្កើនការលើសសំពាធឈាម និងជំងឺបេះដូង។ លើសពីនេះទៅទៀត គឺបន្ថយនូវលំហូរនៃឈាម និងធ្វើឱ្យសរសៃឈាមរួមតូច នៅក្នុងក្រលៀន ។ វាបង្កឱ្យខូចតួនាទីរបស់ក្រលៀនយ៉ាងឆាប់រហស់ហើយអាច នឹងកើតជំងឺផ្សេងៗ។


– ទំលាប់ទី ៨៖ ការទទួលទានថ្នាំបំបាត់ការឈឺចាប់ជាប្រចាំ
ការទទួលទានថ្នាំបំបាត់ការឈឺចាប់សំរាប់ការឈឺចាប់ តិចតួច វាមិនល្អឡើយ សម្រាប់ក្រលៀន។
អ្នកជំនាញ វេជ្ជសាស្រ្តព្រមានថាការទទួលទានថ្នាំគ្រាប់បំបាត់ ការឈឺចាប់ជាប្រចាំ នឹងធ្វើឱ្យចុះឈាម និងធ្វើឱ្យតួនាទីរបស់ក្រលៀនចុះខ្សោយ។

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត