33 C
Phnom Penh
Monday, February 6, 2023

ទេសរដ្ឋមន្ត្រី គន់ គីម ប្រគល់ដី និងផ្ទះចំនួន១០០ខ្នងជូនអតីតយុទ្ធជននិងគ្រួសារ នៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសង្គហៈបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍ថា “អាជ្ញាធរខេត្ត ស្រុក មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវយកចិត្តទុកដាក់ ចុះសួរសុខទុក្ខ ចំពោះអតីតយុទ្ធជន ដែលបានចូលមករស់នៅលើទឹកដីថ្មីនេះ ឲ្យបានជាប្រចាំយ៉ាងហោច ណាស់មួយខែបានម្ដងដែរ ” ។ មានប្រសាសន៍បែបនេះនៅក្នុងពិធីសំណេះ សំណាល និងចាប់លេខរៀង យកដីនិងផ្ទះ ដែលត្រូវប្រគល់ ជូនអតីតយុទ្ធជន និងគ្រួសារ  នៅក្នុង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ នាព្រឹកថ្ងៃទី២៨  ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តមទេសរដ្ឋមន្ត្រី សូមពាំនាំនៅបណ្ដាំផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់អតីតយុទ្ធជនដែលបានចូលមករស់នៅលើដីថ្មីនាពេលនេះ។ ដោយការគិតគូរពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ចំពោះបងប្អូនអតីតយុទ្ឋជន កាលពីឆ្នាំទៅ សម្ដេចតេជោ បានសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន៤០០ខ្នង ។ ចំណែកថ្ងៃនេះផ្ទះចំនួន១០០ ខ្នង ដែលនឹងត្រូវចាប់ឆ្នោតប្រគល់នាពេលនេះក៏ជាអំណោយដល់ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។ ថ្ងៃនេះដើម្បីឲ្យបងប្អូនអតីតយុទ្ធជនបានចូលមករស់នៅលើផ្ទះ និងដីថ្មី បានស្របតាមផ្លូវច្បាប់  ស្នើសុំឱ្យមន្ត្រីសុរិយោដី ត្រូវតែរៀបចំលិខិតបទដ្ឋាន ចេញប្លង់កម្មសិទ្ធិជូនពួកគាត់ឲ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ អង្គភាពប្រតិបត្តិការសឹករងកំពង់ឆ្នាំង សូមបញ្ជូន យោធារបស់ខ្លួន មកឈរជើងនៅទីនេះ ដើម្បីជួយការពារផង និងជួយការរស់នៅរបស់បងប្អូន ដែលចូលមកកាន់ទឹកដីថ្មីនេះផង។ ចំពោះបងប្អូនអតីតយុទ្ធជននិងគ្រួសារ ដែលចូលមករស់នៅលើទឹកដីថ្មីនេះសូមរស់នៅស្អាត អនាម័យល្អ  ថែទាំសុខភាព សំអាតផ្ទះសំបែង បរិស្ថានជុំវិញផ្ទះ និងត្រូវខិតខំបង្ករបង្កើនផល ដាំដំណាំ  ចិញ្ចឹមសត្វ ចិញ្ចឹមត្រី  ជាដើម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ  ដោយស្នើសុំខាងមន្ទីរកសិកម្មគិតគូលើបញ្ហានេះ ដើម្បីជួយពួកគាត់ផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ  អភិបាលខេត្តកំពង់ឆ្នាំង ក៏បានរាយការណ៍ពីសកម្មភាព កាលពីឆ្នាំ២០១១គណៈកម្មការសមាគមអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំងបានកសាងនិងប្រគល់ផ្ទះចំនួន១៦០ ខ្នង ជូនអតីតយុទ្ធជន និងគ្រួសារម្ដងរួចមកហើយ។ ថ្ងៃនេះក៏បានរៀបចំប្រគល់ជូន ពួកគាត់ចំនួន១០០ខ្នងផ្ទះបន្ថែមទៀត ដែលបានសាងសង់លើផ្ទៃដី លំនៅឋាន និងកសិកម្ម ទំហំ១៣៤,៥០ហិកតា ដោយក្នុង១គ្រួសារ ទទួលដីទំហំ ៧០គុណនិង១៥០ម៉ែត្រ ។លើទីតាំងថ្មីនេះ បានដាំកូនក្ងោក ១ ៨៥០ដើម និងបានកសាងផ្លូវ ប្រវែង២០៣០ម៉ែត្រ  ផ្លូវពីរង្វង់មូលភ្ជាប់មកដីសប្បទានសង្គមកិច្ចប្រវែង២០៦០ម៉ែត្រ ។ សម្រាប់ជំហាន២ នឹងសាងសង់ផ្ទះថ្មប្រក់ស័ង្កសីចំនួន៤០០ ខ្នង ដែលមានទំហំ ៦គុណ១២ម៉ែត្រ លើដីទំហំ៣០គុណ៤០ម៉ែត្រ ក្នុង១គ្រួសារ  ជាមួយនឹងការកសាងភូមិថ្មីធ្វើឱ្យក្លាយជាភូមិគំរូនេះ  នឹងត្រូវ សាងសង់ផ្សារ មណ្ឌលសុខភាព សាលារៀន សាលាបុណ្យ ប៉ុស្តិ៍រដ្ឋបាល អាគាស្នាក់ការសមាគមន៍ និងបំពាក់ អំពូល ភ្លើងសឡាផងដែរ៕ 

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img