27 C
Phnom Penh
Monday, December 9, 2024

ទេសចរបរទេសជិត ១ ពាន់នាក់បានទៅលេងខេត្តរតនគិរីនៅខែសីហានេះ

បើតាមមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឲ្យដឹងថាខែសីហាឆ្នាំ ២០២៤ ខេត្ត រតនគិរី ទទួលបានទេសចរមកកម្សាន្តជិត ១ម៉ឺននាក់ ក្នុងនោះទេសចរក្នុងស្រុកមានចំនួន ៨ ៦៣៩ នាក់ និងទេសចរបរទេសចំនួន ៧៣២ នាក់។ បើប្រៀបធៀបខែកក្កដា ទេសចរក្នុងស្រុកមានត្រឹម ៦ ២២៣ នាក់ និងបរទេសមានត្រឹម ៥៦០ នាក់។ ខេត្តរតនគិរីដែលស្ថិតនៅភាគឦសានមានសក្តានុពលលើទេសចរណ៍បែបធម្មជាតិ។ ខេត្តភាគឦសាននេះ មានរមណីយដ្ឋានទេសចរណ៍សរុបចំនួន ៣០ កន្លែង។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តរតនគិរី។គោលដៅទេសចរណ៍ដែលទាក់ទាញបំផុតមានដូចជាបឹងយក្សឡោម ដែលត្រូវបានគេផ្តល់ចំណាត់ថ្នាក់លំដាប់ទីមួយរមទាំងទីតាំងទឹកព្រោះជាច្រើនកន្លែង។ ឧទ្យានជាតិវីរជ័យដែលលាតសន្ធឹងគ្របដណ្តប់ខេត្តរតនគិរី និង ស្ទឹងត្រែង ក៏ជាគោលដៅដ៏ទាក់ទាញសម្រាប់ទេសចរផ្សេងព្រេងដែលទទួលបានការចាប់អារម្មណ៍ទាំងទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្តឥតដាច់នៅគ្រប់រដូវកាល។ បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី ឆ្នាំ ២០២៣ ខេត្តរតនគីរីទទួលបានទេសចរសរុបចំនួន ៣០០ ៩០៤ នាក់ ក្នុង នោះទេសចរក្នុងស្រុកមានចំនួន ២៩៣ ០៨៩ នាក់ និងទេសចរបរទេសមានចំនួន ៧ ៨១៥ នាក់។ នៅ ៨ ខែ ឆ្នាំ ២០២៤ ទេសចរមកកម្សាន្តខេត្តរតនគិរីមានចំនួនសរុប ១៩១០៣០នាក់ ក្នុងនោះក៏មានទេសចរបរទេសចំនួន៧៣២៩ នាក់៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img