គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងអូរ ទន្លេ និងតំបន់ទំនាបងាយប្រឈមនិងជំនន់ទឹកភ្លៀង ដោយសាររយៈពេលប៉ុន្មានថ្ងៃមកនេះ ភ្លៀងនៅតែបន្តធ្លាក់ជាប់ជាប្រចាំ ហេតុដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មានស្មារតីយកចិត្តទុកដាក់ អំពីសុវត្ថិភាពក្រុមគ្រួសារ ជាពិសេសមនុស្សចាស់ និងកុមារ ចៀសវាងរងគ្រោះថ្នាក់ដោយជាយថាហេតុផ្សេងៗ។


ក្នុងករណីមានតម្រូវការចាំបាច់ សូមទំនាក់ទំនងទៅកាន់អាជ្ញាធរមូលដ្ឋាននៅតាមទីកន្លែងរៀងៗខ្លួន។
លោក អ៊ុ វណ្ណា ប្រធានមន្ទីរធនធានទឹកខេត្តរតនគិរី បានឲ្យកម្ពុជាថ្មី ដឹងតាមប្រព័ន្ធទូរស័ព្ទនៅព្រឹកថ្ងៃទី៩ ខែសីហាថា ក្នុងនោះទឹកទន្លេមិនទាន់លិចផ្ទះរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេនៅឡើយទេ នៅសល់តែ២ម៉ែត្រទៀតទេ និងប្រកាសអាសន្នហើយ។


លោកបានបញ្ជាក់ថា សូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសជម្លៀសសត្វពាហនៈ ទៅទីទួលសុវត្ថិភាព៕


ដោយ៖ Puthi News
Telegram Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News